ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ម្ចាស់រថយន្តជាច្រើនគ្រឿងនាំគ្នាមកចតតវ៉ា មុខស្នាក់ការគយច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវាបង់ពន្ធ លើការដឹកជញ្ជូន..!!
Fri,24 September 2021 (Time 09:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

(ខេត្តបាត់ដំបង)៖ ក្រុមម្ចាស់រថយន្តដឹកទំទិញបន្លែផ្លែតាមរថយន្តស៉ាំយ៉ុងប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការគយច្រកអន្តរជាតិដូង បន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូនករណីនេះបានផ្ទុះឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងន ខាងមុខស្នាក់ការគយច្រកដូង។ដើម្បីស្នើសុំឲ្យមន្ត្រីការិយាល័យគយនិងរដ្ឋាករដូងបន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូននិងនាំចេញនូវទំនិញ បន្លែផ្លែឈើគ្រប់ប្រភេទ។ក្នុងនោះ
ពលរដ្ឋបានលើកឡើងថា ចំពោះការបង់ពន្ធជូនរដ្ឋពួកគាត់មិនជំទាស់ទេតែសុំឲ្យបង់ក្នុងតម្លៃដូចលើកមុន ដែលក្នុង០១រថយន្តសាំយ៉ុងបង់ត្រឹមតែ ៥០០០០រៀល ទៅ ៦០០០០ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីគយតម្រូវឲ្យបង់ចាប់ពី១០០០០០រៀល ទៅ ២០០០០០រៀលតម្លើងបង់ពន្ធច្រើនធ្វើឲ្យពួកគាត់មិនមានប្រាក់ចំណេញទេ ម៉្យាងទៀតកំពុងប៉ះពាល់ដោយសារជំងឺកូវីដ-១៩និងដែលតាថ្មីផង។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានលើកឡើងថា÷ ក្រុមអាជីវករដែលតវ៉ានេះភាគច្រើនជាអ្នកចម្ងាយក្រៅពីអ្នកខេត្តបាត់ដំបង ពួកគាត់បានប្រមូលផ្តុំគ្នាតាំងពីអំឡុងម៉ោង១១និង០០នាទីព្រឹក ហើយមកទល់ម៉ោង០១និង០០នាទី នៅមិនទាន់រំសាយនៅឡើយទេដោយសារពួកគាត់មិនព្រមទទួលយកការសម្របសម្រួលពីអាជ្ញាធរស្រុក។ចំពោះមុខនេះនៅរសៀលថ្ងៃដដែលលោកអភិបាលរងខេត្តបាត់ដំបងទទួលបន្ទុក នឹងអញ្ជើញចូលខ្លួនដើម្បីរកដំណោះស្រាយសមស្របណាមួយឲ្យល្អទាំង០២ភាគី រវាងមន្ត្រីគយច្រកដូង និងក្រុមអាជីវករខាងលើ។ សូម ៣ការពារ ៣កុំ

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ