ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរ ១៤នាក់ពេលដែលពួកគេបម្រុងចូលទៅធ្វើការនៅខេត្តឆ:ឈើងសៅ និងខេត្តសមុទ្រប្រាកាន
Fri,24 September 2021 (Time 11:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

ប្រទេសថៃ,ខេត្តស្រះកែវ:
ពលករខ្មែរចំនួន ១៤នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុកងរយលេខ១២ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ នៅក្នុងខេត្តចំនួនពីរ នាទឹកដីថៃ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល ត្រង់ចំណុចភូមិប៉ារ៉ៃម៉ៃ ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមចម្ការអំពៅ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៤ នាក់ ស្រី ៥ នាក់ ក្មេងប្រុស ៣ នាក់ និងក្មេងស្រី ២ នាក់ ។ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់គ្នាមានបំណងចូលទៅរកការងារធ្វើ ជាកម្មករសំណង់ ដោយខ្លះចង់ទៅខេត្ត ឆ:ឈើងសៅ និងខ្លះទៀត ចង់ទៅធ្វើនៅខេត្ត សមុទ្រប្រាកាន ។ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ