ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំ ទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារអាយុពី ៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ
Mon,20 September 2021 (Time 04:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខេត្ត ក្រោមអធិបតីភាពលោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភាបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្របខណ្ឌទូទាំងប្រទេស តំណាងលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវិដ ១៩ ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង និងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ ១៩ ដល់កុមារចាប់ពីអាយុ៦ឆ្នាំ ដលើ១១ឆ្នាំ។
ដោយមានការចូលរួមពីគណៈអភិបាលស្រុកសេសាន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ពិធីនេះរៀបចំឡើងនៅមណ្ឌលសុខភាពកំភុន ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា: ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំ ទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រារព្ធពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម ”អភិក្រមផ្ការីក”របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះផងដែរលោកអភិបាលខេត្ត បានបន្ថែមទៀតថា: ក្រោយការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ ចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលខកខានមិនទាន់បានទទួលការចាក់វ៉ាក់សាំង បងប្អូនអាចបន្ដទៅចាក់បានគឺនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ក្នុងនោះផងដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត បានចូលរួមក្នុងការធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩នេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
លោកជំទាវក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ដ្រីរាជការទាំងអស់ ក្រោយចាក់វ៉ាក់សាំងរួច សូមកុំភ្លេចខ្លួន និងត្រូវបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីការពារខ្លួនឲ្យបានកាន់តែប្រសើរជៀសផុតពីជំងឺកូវីដ-១៩នេះ៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ