ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឈ្មួញឈើដុះស្លែពីរអ្នកឪពុក និងកូនប្រចាំស្រុកសន្ទុក ថ្លើមធំហ៊ានរារាំងសមត្ថកិច្ចនិងយកសាំងចាក់ដុតដើម្បីរំដោះ
Sun,19 September 2021 (Time 10:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ខេត្តកំពង់ធំ៖ មេឈ្មួញដឹកផលអនុផលព្រៃឈើដែលច្បាប់អនុញ្ញាតដុះស្លែប្រចាំស្រុកសន្ទុក ដែលគេស្គាល់ថាឈ្មោះ ធួក និងកូន ជាមេឈ្មួញដុះស្លែខាងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ចេញពីតំបន់ព្រៃអង់តែន។ពេលនេះត្រូវជាប់អន្ទាក់សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តឹប ញាតា នាយអធិការ និង លោក ហោ ភាជ នាយរងអធិការខាង ជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ប៉ុន្តែការចុះបង្រ្កាបនេះត្រូវបានមេឈ្មួញឈើ ឈ្មោះ ធួក និង បក្សពួករើឈើទំលាក់ពីលើឡាន ហើយយកសាំងដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ ពីកន្លែងកេីតហេតុយ៉ាងគគ្លើន ដោយមិនញញើតច្បាប់នោះឡើយ ។

ករណីនេះខាងលេីនេះដែរ កើតឡើងនៅវេលាម៉ោងប្រមាណ ២នឹង១៥នាទីកាលពីរសៀលថ្ងៃទី ១៨ កញ្ញា ២០២១ ត្រង់ចំណុចភូមិ ខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ ៣តោន ក្បាលពណ៌ស ទ្រុងពណ៌បៃតង ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។

ប្រភពព័ត៌មានបានបន្តប្រាប់ថាដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះ ធួក និងបក្សពួកយកសាំងដុតដើម្បីបំភ័យសមត្ថកិច្ចរួចបើករត់បាត់។

បច្ចុប្បន្នវត្ថុតាងឈើចម្រុះត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈេីកំពង់ថ្ម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងនិងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ស្វែងរករថយន្តដែលជាមធ្យោបាយដ៏សំខាន់ខាងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់នេះយកមកចំណាត់ការតាមច្បាប់ឲ្យខានតែបាន។

មហាជនបានសំណូមពរដល់ជំនាញពាក់ព័ន្ធនិងសមត្ថកិច្ច ជាពិសេសលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ដែលទើបតែមកកាន់តំណែងថ្មីៗ នឹងមានចំណាត់ការលើបុគ្គលរូបនេះ និង បក្សពួកឱ្យសាកសមនឹង ទោសកំហុស ប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ ជាពិសេសទង្វើរារាំងកម្លាំងមានសមត្ថកិច្ចដែលចុះបំពេញភារកិច្ចការងារផងដែរនោះបើមិនដូច្នោះទេព្រៃអង់តែនដែលជាជម្រកសត្វព្រៃដ៏សំខាន់ជាព្រៃរបស់រដ្ឋ ត្រូវបំផ្លាញនាពេលឆាប់ៗនេះជាក់ជាមិនខានឡើយ។៤.បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ត្រូវមានទោសដាក់ពន្ធនាគាពីប្រាំ(៥)ឆ្នាំទៅដល់ ដប់(១០)ឆ្នាំហើយពិន័យជាប្រាក់ចាប់ពីដប់ប្រាំ លាន(១៥.០០០.០០០)រៀលដល់មួយរយហាសិបលាន(១៥០.០០០.០០០)រៀល។ បើករណីបុគ្គលប្រព្រឹត្ត ល្មើសជានីតិបុគ្គល នោះ ទោសពិន័យជាប្រាក់ពីមួយរយហាសិប លាន(១៥០.០០០.០០០)រៀលដល់ពីររយហាសិប លាន(២៥០.០០០.០០០)រៀល។ ចំណែកឯវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ បើមាត្រា៦២វិញត្រូវផ្តន្ទាទោសពីបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ នឹងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូច ខាងក្រោម:
១.កាប់.ប្រមូល.និងកែច្នៃឈើប្រណីតគ្រប់ប្រភេទ។តើមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ធួកនឹងកូន ព្រមទាំងបក្សពួកអាចគេចពីសំណាញ់ ច្បាប់នេះបានដែរឬយ៉ាងណា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ