ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ឃាត់ខ្លួនជនជាតិថៃ ៥ នាក់ ដែលបម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា
Sat,18 September 2021 (Time 09:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ប្រទេសថៃ: ជនជាតិថៃចំនួន៥នាក់ត្រូវបានតម្រួតការពារព្រំដែនថៃលេខ ៣ សហការជាមួយកម្លាំងអធិការស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច បានណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ។ក្រោយពេលឃាត់ខ្លួន ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺពួកគេមាប៊នបំណងចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ។ជនជាតិថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស៣ ស្រី២ បានបន្តថា ពួកគេជិះឡានក្រុងមកពីខេត្តភិចិត្រ ២ នាក់ មកពីខេត្តឈៀងម៉ៃ ១ នាក់ និងមកពីខេត្តស្រះកែវ ២ នាក់ ដោយមកជួបគ្នានៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្ត តូយូតា វីហ្គូ ព៌ណខ្មៅមកដឹកទៅទំលាក់នៅចំណុច ផ្លូវលូករុាំង ទើបមានមេខ្យល់ខ្មែរម្នាក់មកទទួល ដោយនាំដើរកាត់ស្រែចំការដើម្បីឆ្ពោះទៅខ្សែបន្ទាត់ព្រំដែន ប៉ុន្តែមុននឹងសមត្ថកិច្ចចាប់ខ្លួន មេខ្យល់នោះបានរត់គេចខ្លួនបាត់ស្រមោល ដោយសារតែគេស្គាល់ភូមិសាស្ត្រច្បាស់។បច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ