ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ខ្ទេច​ខ្ទី​ស្ទើរ​ដើរ​មិន​កើតផ្លូវ​កណ្តាល​ក្រុងជុំ​វិញផ្សារបឹង​ឈូក
Tue,14 September 2021 (Time 12:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

(ខេត្តបាត់ដំបង):ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​បាន​ធ្វើ​ដំណើរ​ឆ្ងងកាត់​ផ្លូវ​ជុំវិញ​ផ្សារ​បបឹងឈូកបាន​ត្អូញ​ត្អែរ​​ពី​ការ​លំបាក​ ក្នុង​ការ​ធ្វើ​ដំណើររបស់ពលរដ្ឋ និង​អាជីវករ​ជាច្រើន ​ដែល​លក់​ដូរ និង​មាន​ទីលំនៅជុំវិញផ្សារ​បឹងឈូក បាន​ឱ្យ​ដឹង​ថា ​កំណាត់​ផ្លូវ​នេះ​រងការខូច​ខាត​យូរ​ឆ្នាំ​មក​ហើយ ​មិន​ទាន់​ឃើញ​អាជ្ញាធរ ​ឬ​មន្រ្តី​ជំនាញ​ណា​មួយ​ ធ្វើ​ការ​ជួស​ជុល​នៅ​ឡើយ​ទេ! ​ដែល​ធ្វើ​ឱ្យ​ ជង្ហុក​ទាំង​នេះ​កាន់​តែ​ធំៗហើយកាន់តែជ្រៅ​ទៅៗ​​​ ពិសេស​ពេល​ភ្លៀង​ធ្លាក់​ប្រៀប​ដូច​ជជាកូនបឹង កូនស្រះ និង​ដូច​រន្ធ​បាយ​ខុម​អញ្ចឹង​​។ទាក់​ទង​និងការ​ត្អូញត្អែរ ​របស់​ពលរដ្ឋ​នេះ ​​លោក​ផេង សិទ្ធី អភិបាល​កក្រុងបាត់ដំបងបានឱ្យដឹង​ថា​ខាង​អាជ្ញាធរ​ក្រុង​បាន​រៀប​ចំ​គម្រោង​ជួស​ជុល​ហើយ ​និង​បាន​លើក​សំណើ​​ ទៅ​ឱ្យ​រដ្ឋបាល​ខេត្ត​ដើម្បី​ពិនិត្យ​ហើយ ​តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​ថវិកា​​។ ​នៅ​ពេល​ដែល​ថវិកា​ធ្លាក់​មក លោក​នឹង​ធ្វើ​ការ​ជួស​ជុល​កំណាត់​ផ្លូវ​នេះ​ភ្លាម​ជូន​ពលរដ្ឋ។ជំនន់​ទឹក​ភ្លៀង​នា​ឆ្នាំ​កន្លង​ទៅ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​​​ផ្លូវ​ថ្នល់​លូ​ស្ពាន​ជាដើម​ បណ្តាល​ឱ្យ​លិច​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ​បញ្ហា​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ធ្វើ​ការ​ជួស​ជុល​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ ដោយ​ឡែក​តែ​ផ្លូវ​ជុំវិញ​ផ្សារ​បឹង​ឈូក​ត្រូវ​បានជាប់​គាំង​តែម្តង។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ