ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងនិងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុងបានចុះទៅកំណត់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាលនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ-19
Sat,10 July 2021 (Time 09:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 184នាក់)

កោះកុង÷នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះ កុង លោក ឃឹម ចន័្ទឌី ប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អភិបាលរងស្រុកកោះកុង ភូមិបាលស្រុក លោកស្រីមេឃុំត្រពាំងរូង និងជំនាញពាក់ព័ន្ធផ្សេងៗបានចុះទៅកំណត់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៥ហិកតា នៅចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផលសម្រេចបានបន្ទាប់ពីការចុះពិនិត្យទីតាំងដីផ្ទាល់
១-កំណត់និយាកាលើទីតាំងជាក់ស្តែង ចាញ់ថ្នាំសម្គាល់កំណត់ព្រំដី។
២-កំណត់និយាយការដីសម្រាប់ឈូសឆាយធ្វើផ្លូវចូលទីតាំងត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាម។
៣-ត្រៀមតម្លើងស្លាកសញ្ញាថា(ជាដីទីស្មសានត្រៀមបញ្ចុះសពសាសនិកឥស្លាមទំហំ៥ហិកតា)។
៤-តំណងគណ:អុីមាំខេត្តកោះកុង និងសាមាជិកសាសិនកឥស្លាមសាទរចំពោះរដ្ឋបាលខេត្តដែលបានផ្តល់ទីតាំងដីត្រៀមសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
ក្រោយពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក លោកអភិបាលរងខេត្ត ស្នើឲ្យគណ:អុីមុំាខេត្តកោះកុងក្រោយបានទទួលដីនេះហើយសូមជួយពន្លឿនការឈូសឆាយដីឲ្យបានលឿន និងថែរក្សាទីតាំងដីត្រៀមបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយជំងឺកូវីដ-១៩ បានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ