ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មេខ្យល់ចំនួន០២នាក់រួមទាំងពលករខ្មែរ០៩នាក់ត្រូវឃាត់ខ្លួនខណះលួចឆ្លងដែនខុសច្បាប់
Wed,16 June 2021 (Time 01:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 101នាក់)

ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ដោយមានការចិត្តទុកដាក់យ៉ាងមុឺងម៉ាត់ដើម្បីចូលរួមទប់ស្កាត់បទល្មើសនិងអនុវត្ត៣ការពារ៣កុំនៃឆ្លងកូវីដ-១៩ក្នុងសហគម លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងទទួលបាននូវបានដាក់បទបញ្ជាផ្ទាល់ដឹកនាំដោយលោក វរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការនគវរការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃទី១៥/ខែមិថុនា/ឆ្នាំ២០២១ ម៉ោង០៥:០៥នាទីព្រឹក កម្លាំងនគបាលប៉ុស្តិ៍ព្រំដែនគីឡូ១៣ ដឹកនាំដោយលោកអនុសេនីយ៍ទោ មុឹង ម៉េ​ត(នាយប៉ុស្តិ៍ស្តីទី) បានសហការជាមួយកម្លាំង​យោធាផ្នែកសឹករងដឹក​នាំ​ដោយ​លោក​វរសេនីយ៍ត្រីឈឹម សំណាង មេបញ្ជាកាផ្នែកសិករងស្រុកសំពៅលូនសហការកម្លាំងយោធាវរ:សេនាតូច៥៣៣បានចុះទប់ស្កាត់ពល្រខ្មែរបំរ៉ុងលួចឆ្លង ដែនចូលទឹកដីថៃដោយខុសច្បាប់ចំនួនរួម០៩នាក់ក្នុងនុះស្រី០៣នាក់ &ក្មេងស្រី០១នាក់ ។សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញានាំមនុស្សឆ្លងដែនខុសច្បាប់(មេខ្យល់) ចំនួន០២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះដួចខាងក្រោម ÷
១/ឈ្មោះ ឆម-ប៉េង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង។
២/ឈ្មោះ រួន-ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចបន្តថាពលករខ្មែរទាំង០៩នាក់ទប់ស្កាត់នៅត្រង់ចំណុចភូមិសាស្ត្រ ភូមិអូរ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​។ ក្រោយ ពីទប់ស្កាត់ សាកសួរ អប់រំណែនាំរួចកម្លាំងយេីងបានបញ្ជូនពល្រខ្មែរទាំងនាក់អោយទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ