ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិធីប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណ:អភិបាលរងក្រុងខេមរភូមិន្ទ
Tue,15 June 2021 (Time 09:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 145នាក់)

កោះកុង÷នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ទួន ភារម្យ ត្រូវបានប្រកាសតែងតាំងមុខតំណែង ជាអភិបាល នៃគណ:អភិបាលរងក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ កុង និងមានការចូលរួមពីសំណាក់ លោកយូ មី ប្រធានក្រុមប្រឹក្សាក្រុង លោកឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាល ក្រុង លោកមេឃុំ ចៅសង្កាត់ កងកម្លាំងទាំងបី និងមន្ត្រីរាជការនៃសាលាក្រុង។

មានប្រសាសន៍ក្នុងពិធីតែងតាំងនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះកំពុងតែមានការរីរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកស្រែអំ បិល ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេម រភូមិន្ទក៏មានករណីជំងឺកូវីដ-១៩ ដែរ ។
ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងក្រុង ដែលទើបនិងតែងតាំងថ្មី បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍក្រុងរបស់យើងឲ្យកាន់តែរីកចំរើន នឹងទទួលបានលទ្ធផលថ្មីៗថែមទៀត ។

ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារ ខ្ញុំសុំឱ្យក្រុមប្រឹក្សាក្រុង អភិបាល-អភិបាលរងក្រុងខេមរភូមិន្ទ ត្រូវយកចិតទុកដាក់បំពេញការងារសំខាន់ៗដូចខាងក្រោម÷
១/ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គម ស្រប តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
២/ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម ។
៣/ការដោះស្រាយបញ្ហាទំនាស់ដីធ្លី
បច្ចុប្បន្ន នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួលដោះស្រាយប្រកបដោយភាពអត់ធ្មត់ និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ ។
៤/ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ឲ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង-ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពីការដឹក នាំ ។
៥/ អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជា ពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លា ភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើដល់ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកចៅ សង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋា ភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រ សិទ្ធភាពខ្ពស់ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ