ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មានផ្ទះមួយកន្លែងលួចបង្កប់ល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់តាមទូរទស្សន៏ អនឡាញនិងល្បែងគ្រប់ប្រភេទផងដែរ នៅក្នុងទឹកដីសង្កាត់ចោមចៅ.៣ ខណ្ឌពោសែនជ័យ កំពុងបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,ជាសកល
Tue,15 June 2021 (Time 02:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 62នាក់)

( ភ្នំពេញ )÷ ស្របពេលដែលអាជ្ញាធរ ទើបសម្រេចបញ្ចប់តំបន់ក្រហមមួយចំនួននៅក្រុងភ្នំពេញនាពេលថ្មីៗនេះ និងផ្អាកដំណើរការកាស៊ីណូ-ក្លឹបកំសាន្ត និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ល។ ក្នុងការទប់ស្កាត់ ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: រួចមក ស្រាបតែឥលូវនេះមានទីតាំងវង់ល្បែងបញ្ជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញកំពុងបើកលេងយ៉ាងពេញបន្ទុក មួយកន្លែងចំណុចខាងក្រោយមន្ទីរពេទ្យ ឡាំង ប៉ុនថង ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប!!

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ បីកុំ បីការពារ

ស្រាប់តែនាពេលថ្មីៗនេះមហាជនសង្កេតឃើញកន្លែងទីតាំងវង់ល្បែងខុសច្បាប់នៅសង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ មិនដូច សង្កាត់ ខណ្ឌ ដទៃទៀតឡើយ អាចបើកលេងល្បែងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,បានយ៉ាងរលូន?

យោងតាមសម្ដីពីពលរដ្ឋដែលរស់នៅម្តុំនោះបានឲ្យដឹងថា÷ពួកគាត់មានកង្វល់ និងការភ័យខ្លាចអំពីបញ្ហាខ្លាចឆ្លងជំងឺ កូវីដ-១៩ ពីពួកអ្នកដែលមកលេងល្បែងនៅទីកន្លែងនេះធ្វើឲ្យភ័យខ្លាចអំពីអសន្តិសុខសង្គមដូចជាអំពើលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។
អ្វីដែលសំខាន់ជាងនេះ ពួកគាត់នាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកំពុងតែរវល់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវិដ-១៩ ឲ្យមានប្រសិទ្ធភាព ប៉ុន្តែភ្លេចគិតអំពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនពួកគាត់អស់ហើយមើលទៅ?

ដូច្នេះប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងវង់ល្បែងខុសច្បាប់ដែលកំពុងបើកលេងស្ថិតនៅភូមិខាងលើនេះដើម្បីមានវិធានការទប់ស្កាត់ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ