ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អគ្គិភ័យមួយបានឆាបឆេះនៅឃ្លាំងស្តុបឥវ៉ានខ្មែរមួយកន្លែងក្នុងផ្សាររ៉ុងក្លឿបណ្តាលឱ្យខូចខាតទាំងស្រុងសរុបជាទឹកប្រាក់រាប់លានបាត
Tue,15 June 2021 (Time 11:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 77នាក់)

(ប្រទេសថៃ)៖ ឃ្លាំងស្តុបគីបខោអាវជជុះនិង កំរាលព្រំជាច្រើន របស់អាជីករខ្មែរចំនួន២ ត្រូវបានអគ្គីភ័យបាន ឆាបឆេះនិងបំផ្លាញ ទាំងស្រុងបង្ករអោយមាន ការភ្ញាក់ផ្អើលទាំងយប់កាល ពីថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង២១និង១៤នាទី ត្រង់ចំណុច ឃ្លាំងណាំផៃលិន ទល់មុខ ផ្សារប៊ិស៊ីថៃ ស្ថិតក្នុងភូមិ ឌុងង៉ូឃុំប៉ា រ៉ៃ ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវប្រទេស ថៃដែលមានចំងាយ ៥០០ម៉ែត្រពីផ្សាររ៉ុងក្លឿរ។
សមត្ថកិច្ចថៃបានប្រាប់អោយដឹងថាឃ្លាំងដែលត្រូវអគ្គីភ័យឆាមឆេះខាងលើនេះជាឃ្លាំងស្តុបឥវ៉ាន់របស់អាជីករខ្មែរដែលមានលេខតូប៧២និង៧៣ហើយឥវ៉ាន់ដែលត្រូវរងការខូចខាត់ដោយសាអគ្គីភ័យនោះរួមមានគីបកំរាលព្រំធំៗនិងគីបខោអាវមួចំនួនទៀត។
សមត្ថកិច្ចថៃបានអោយដឹង បន្តរទៀតថាទីតាំងអគ្គីភ័យ ឆាបឆេះនៅចំណុចខាង លើនោះមានភាព តូចចង្អៀត ពិបាកក្នុងការចូលពន្លត់ក្នុង ស្ថានភាពខាងលើកម្លាំង ពន្លត់អគ្គភ័យបានប្រើប្រាស់ រថយន្ត ទឹកពន្លត់អគ្គីភ័យអស់ ចំនួន១០គ្រឿងផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ទៀត ថាមូលហេតុដែលបណ្តាល អោយកើតមានអគ្គីភ័យខាង លើនិងទំហំការ ខូចខាត់ កម្លាំងជំនាញមិនទាន់ ដឹងនៅឡើយទេ រងចាំការស៊ីបអង្កេតសិន។
ដោយឡែកយោង តាមប្រភពពីកម្មករខ្មែរ ម្នាក់ដែលនៅនិងកន្លែងកើត ហេតុបានប្រាប់អោយ ដឹងថាមុន ហេតុដែលបង្ករអោយ មានអគ្គីភ័យឆាបឆេះ គេឃើញមាន ការផ្ទុះសេខ្សែរភ្លើង ពីមេដំបូលបែកផ្កាភ្លើង ហើយធ្លាក់មកក្រោយ ប៉ះនិងកំរាលបង្ករជា អណ្តាតភ្លើងឆាបឆេះ តែម្តងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ