ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Fri,11 June 2021 (Time 09:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)

(ខេត្តបាត់ដំបង):នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៣:០០នាទី​ ដោយអនុវត្តវិធានការញុះញ៉ង់​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លទ្ធផល៖     
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:
១-ឈ្មោះ ស៊ុយ ពិសិទ្ឋ ហៅ(តាក់) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
+ចាប់យកសម្ភារះ វត្ថុតាង រួមមាន÷
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០១ ថង់ ទម្ងន់ ១០០,៣២ក្រាម (ទាំងសំបក)
-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានត្រារូបផ្លែប៉ោម សង្ស័យជាគ្រឿងញៀន ចំនួន ២៨ គ្រាប់ ទម្ងន់ ២,៨៩ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ២គ្រឿង
-ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គុណភាពមធ្យម, ម៉ាកយ៉ាម៉ាហា អុិចសាយទ័រ ពណ៌ខៀវ គុណភាពមធ្យម)។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ស៊ុយ ពិសិដ្ឋ ហៅតាក់ និង ជនសង្ស័យឈ្មោះ ជួន ណារីន និង ដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តកិច្ចប្រតិបត្តិការ រហូតចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ទៀត នៅចំណុចក្រុមទី០១ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ជនសង្ស័យឈ្មោះ សែម សុខមាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
+ចាប់យកសម្ភារះ វត្ថុតាង រួមមាន÷
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ៧ថង់ (១ ថង់ធំ, ៦ ថង់តូច)
-ទូរស័ព្ទដៃចំនួន ២ គ្រឿង
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ថង់សំរាប់ច្រកគ្រឿងញៀនលក់មួយចំនួន
-កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ១ ដើម
បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ