ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មេល្បែងឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងក្នុង ក្រុងបាត់ដំបង ប្រហែលមានការឃុបឃិតជាប្រព័ន្ធ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តមិនបង្ក្រាប!
Fri,11 June 2021 (Time 04:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 121នាក់)

(ខេត្តបាត់ដំបង):សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀងដែលបុគ្គលឈ្មោះ អួន តាល់ បើកលេងនៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺលេងក្នុងទ្រង់ទ្រាយធំហើយមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងមួយថ្ងៃៗបុគ្គលឈ្មោះ អួន តាល់ ប្រមូលបានលុយរាប់សិបលានរៀលនិងរាប់ម៉ឺនដុល្លារយ៉ាងស្រួលៗ ក្នុងខណៈដែលអធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង រក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានអោយដឹងថាបច្ចុប្បន្ន បុគ្គលឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធ។​
តាមប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរថ្នាក់សង្កាត់និងថ្នាក់ក្រុងទេនោះគឺបុគ្គលឈ្មោះ អួន តាល់ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងស៊ីសងផ្សេងៗទៀតតាមអំពើចិត្តរបស់ខ្លួនឡើយ។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ពិនិត្យឡើងវិញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់និងបង្ក្រាប។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះគឺបុគ្គលឈ្មោះ អួន តាល់​ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងផ្សេងៗទៀតស្រេចតែអំពើចិត្តបានឡើយ។ ជាក់ស្តែងឥឡូវនេះបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់ ហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ធ្វើមិនដឹងមិនឮអ្វីទាំងអស់់។ ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង បានលើកឡើងថា ដោយសារបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្តទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ