ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មនុស្សប្រុស​ ស្រី៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការចុះបង្រ្កាបទីតាំង ល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត
Thu,27 May 2021 (Time 07:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 91នាក់)

(រតនគិរី) មនុស្សប្រុស​ ស្រី៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការចុះបង្រ្កាបទីតាំង ល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងក្រុងបានលុង ខេត្តរតនគិរី

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងទីរួមខេត្តរតនគិរី និងឃាត់បានមនុស្សប្រុសស្រីទាំង៣នាក់ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
១ឈ្មោះ លី ណាវី ភេទ ស្រី អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង
២ឈ្មោះ ឆន ចាន់នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កាត់ដេរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង
៣ឈ្មោះ វ៉ា ធីណូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង

វត្ថុតាងនិងសម្ភារៈដែលដកហូតបានរួមមាន៖
-សម្ភារៈកត់ឆ្នោត មួយចំនួន
-ទូរស័ព្ទដៃ ចំនួន៣គ្រឿង
-លុយខ្មែរ មួយចំនួន
-ម៉ាស៊ីនកត់ឆ្នោត ១គ្រឿង

បច្ចុប្បន្នអ្នកទាំង០៣ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ