ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សត្វព្រៃចំនួន៣ក្បាលត្រូវមន្ត្រីបរិស្ថាន រកឃើញនៅតាមផ្ទះពលរដ្ឋចិញ្ចឹមខុសច្បាប់ ត្រូវយកមកប្រលែងឲ្យរស់នៅក្នុងព្រៃតាមបែបធម្មជាតិ
Mon,01 March 2021 (Time 03:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

ខេត្តមណ្ឌលគិរី: សត្វព្រៃប្រភេទដ៍កម្រដែលមន្ត្រីបរិស្ថានបានរកឃើញ នៅតាមផ្ទះប្រជាពលរដ្ឋចិញ្ចឹមខុសច្បាប់ ដោយធ្វើការបន្យល់នែនាំពីមន្ត្រីជំនាញអភិរក្សសត្វព្រៃ ដល់ពួកគាត់ឲ្យយល់ដឹងក្នុងការបបាញ់ និងដាក់អន្ទាក់យកសត្វព្រៃមកបរិភោគ និងចិញ្ចឹមគឺជាទង្វើខុសច្បាប់។ ហើយក៍ត្រូវបានពួកគាត់យល់ដឹងព្រមប្រគល់សត្វព្រៃចំនួន៣ក្បាល ឲ្យមកមន្រ្តីបរិស្ថានយកមកប្រលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ នៅក្នុងទឹកដីខេត្តមណ្ឌលគីរី នៅវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយទទួលការថែទាំ និងពិនិត្យសុខភាពឃើញថា សត្វព្រៃទាំង៣ក្បាលនេះ មានសុខភាពល្អប្រសើរ ដែលអាចឲ្យពួកវាចូលទៅរស់នៅក្នុងជម្រកព្រៃធម្មជាតិវិញបាន។

បើតាមមន្ត្រីបរិស្ថានអភិរក្សសត្វព្រៃបានឲ្យដឹងថា: សត្វព្រៃទាំង៣ក្បាលខាងលើនេះ រួមមាន ១.សត្វកំប្រុកស្លាបធំចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃ, ២.សត្វព្វាំងចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅស្រុកអូររាំង និង៣.សត្វពស់ថ្លានចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។
មន្ត្រីបរិស្ថានដដែលបានបញ្ជាក់ថា: ជាមួយនឹងការលែងសត្វព្រៃឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញខាងលើនេះ មន្រ្តីបរិស្ថានក៏សូមកោតសរសើរដល់ទឹកចិត្តប្រពលរដ្ឋដែលបានយល់ដឹងខ្ពស់ និងចូលរួមការពារ ថែរក្សា និងអភិរក្សសត្វព្រៃ ដើម្បីឲ្យបានគង់វង្ស និងបញ្ចប់នូវការបរបាញ់យកមកបរិភោគ និងដាក់អន្ទាក់យកមកចិញ្ចឹមជាដើម៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ