ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ប្រជាសហគមន៍នេសាទបានប្រតិកម្ម ទៅនិងសមត្ថកិច្ច បានដោះលែងជនប្រព្រឹត្តបទល្មើសនេសាទ ដែលពួកគាត់ខំបង្ក្រាបបាន និងដកហូតថ្នាំញៀនផង
Tue,23 February 2021 (Time 08:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

ខេត្តស្ទឹងត្រែង: ប្រជាសហគមន៍នេសាទបានប្រតិកម្ម ទៅនិងសមត្ថកិច្ចបានដោះលែងជនល្មើសច្បាប់២នាក់ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ និងដកហូតរួមទាំងកាំភ្លើងកែឆ្នៃ១ដើម ថ្នាំងញៀនមួយកញ្ចប់ផងនោះ ដោយពួកគាត់ខំធ្វើការទាំងយប់ទាំថ្ងៃ មិនខ្លាចនើយហត់និងហានិភ័យផ្សេងៗចំពោះបទល្មើសតដៃមកលើពួកគាត់ឡើយ ថែមទាំងចំណាយពេលវេលាដ៍មានតំលៃរបស់ពួកគាត់ទៀតផង។
សូម្បីតែប្រាក់ខែក៍គ្មានពួកគាត់បម្រើដោយស្មាក់ចិត្ត មានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួចតែប៉ុណ្ណោះ ក្នុងពេលចុះបេសកម្ម ដើម្បីការពារនិងអភិរក្សត្រីមេពូជជាសប្បត្តមិច្ឆាជាតិ ទុកឪ្យបន្តពូជកើតកូនបានច្រើន ដល់ក្មេងជំនាន់ក្រោយៗទៀតដូចកាលសម័យមុន។ ក្រោយពីរធ្វើរបាយការណ៍កសាងសំណុំរឿងរួចមក នាយខណ្ឌជលផលខេត្ត ក៍បានបញ្ចូនខ្លួនជនសង្ស័យខាងលើ ទៅសមត្ថកិច្ចនគបាលជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី តែបានមួយយប់មួយថ្ងៃក៍ដោះលែងជនសង្ស័យទាំង២នាក់ ឲ្យមានសេរីភាពវិញ ដោយគ្មានហេតុផលសោះ នេះមិនខុសពីរអ្នកឡើងបានត្រឹមតែបេះ រីឯអ្នកអង្គុយប្រលះចាំតែឆីនោះទេ ដែលប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យល្មើសច្បាប់ទាំងពីនាក់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចដោះលែងវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះតែម្តង។

លោកម៉ាន សុខ: បានលើកឡើងថា: ពួកគាត់បានលើកគ្នាមកតវ៉ាដើម្បីបើកការស៉ើបអង្គេតឡើងវិញ មាន៦សហគមន៍មកពីបណ្តាឃុំក្នុងស្រុកសៀមបូក នំនួន២៨នាក់ ស្រី២នាក់ ស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រព័ន្ធតុលាបើកការស៉ើបអង្គេតឡើងវិញក្នុងករណីខាលើនេះ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង ពាក់ព័ន្ធករណីជនសង្ស័យ២នាក់ ប្រព្រឹត្តិបទល្មើសបែជារួចខ្លួនវិញ គួកគាត់ខំចាប់ជនល្មើសច្បាប់ រួមមានឧបករណ៍នេសាទខុសច្បាប់ ក្នុងការប្រតិបត្តិការប្រដេញចាប់នោះ ជនល្មើសបានធ្វើសកម្មភាពយកឧបករណ៍នេសាទខុសច្បាប់ ទំលាក់ក្នុងទឹកទន្លេចោលចេតនាបំបាត់ភស្តុតាង។

លោកតែក្រោយមកពួកគាត់បានធ្វើការឆែកលើទូក និងកាបូបនៅលើទូករកឃើញ កាំភ្លើងកែឆ្នៃមួយដើម និងថ្នាំងញៀនមួយកញ្ចប់ ក្រោយមកជំនាញមន្ត្រីជលផលខេត្ត ក៍បានកសាងសំណុំរឿង បញ្ចូនជងសង្ស័យទាំងពីនាក់រួមនិងវត្ថុតាង ទៅឪ្យនគបាលជំនាញការិយាល័យគ្រឿងញៀនចាត់ការបន្ត។ តែគួរឪ្យស្តាយក្រោយដល់ដៃសមត្ថកិច្ចជំនាញហើយនោះ បានមួយយប់ក៍ដោះលែងទៅវិញ ទើបពួកគាត់ដាក់ការសង្ស័យថា:ប្រហែលត្រូវថ្នាំសណ្តំ ស៉ីសំណូកសូកប៉ាន់ហើយ ទើបបានជាជនសង្ស័យបានចេញមកវិញយ៉ាងរំភើយ។ ធ្វើឲ្យពួកគាត់អស់សង្ឃឹមក្នុងការទប់ស្កាត់បទល្មើសនេសាទ ក្នុងដងទន្លេមេគង្គ រឹតតែធ្វើជនល្មើសកាន់តែបានចិត្ត មិនខ្លាចនិងពួកគាត់ទៀតឡើយ។

ជុំវិញរឿងជនប្រព្រឹត្តល្មើសច្បាប់ពីនាក់ខាងលើ ដែលសមត្ថកិច្ចដោះលែងនោះលោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានបញ្ចាក់ឪ្យដឹងនិងសំដែងការមិនពេញចិត្ត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា: ក្នុងការលើកគ្នាមកតវ៉ារបស់សហគមន៍នេសាទ នេះវាសិទ្ធិរបស់ពួក ពីបញ្ហាការដោះលែងជនសង្ស័យ២នាក់ខាងលើនោះ វាជាសិទ្ធិរបស់សមត្ថកិច្ច និងឆន្ទានុសិទ្ធិរបស់តុលាការ។ លោកនាយខណ្ឌបានបញ្ជាក់ថា: ប្រជាសហគមន៍នេសាទ បានធ្វើការចុះល្បាតតាមដងទន្លេ មេគង្គ នៅតាមអន្លង់អភិរក្សត្រីមេពូជនោះ ពួកគាត់បានប្រទះឃើញជនសង្ស័យទាំងពីរ សង្ស័យប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅតំបន់អភិរក្សត្រីមេពូជ។

ពួគគាត់បានធ្វើការដេញឃាតបាន ក្រោយពិនិត្យទៅពុំរកឃើញឧបករណ៍ល្មើសច្បាប់ឡើយ តែពួកគេគាត់បានរកឃើញនៅអាវុធកែឆ្នៃមួយដើម ថ្នាំងញៀនមួយកញ្ចប់ និងប្រដាប់ជក់ថ្នាំមួយចំនួនពីជនសង្ស័យទាំងពីនាក់នោះ ទើបពួកគាត់ធ្វើការឃាត់ខ្លួនតែម្តង។ តែចំណែកវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ដែលជនសង្ស័យប្រើនោះ រកមិនឃើញ ឃើញតែត្រីដែលជនសង្ស័យទំលាក់ចោលក្នុងទឹក ចេតនាបំបាត់ភស្តុតាង ចំនួនប្រាំទៅ៦គីឡូតែប៉ុណ្ណោះ ក្រោយការវះពោះត្រីពិនិត្យមើល ឃើញសុទ្ធតែត្រីឆក់ទាំងអស់។
ក្រោយពីការកសាងសំណុំរឿងរួច ដោយជនសង្ស័យមិនមានឧបករណ៍នេសាទល្មើសច្បាប់ មានតែថ្នាំងញៀននិងសម្ភារៈជក់ រួមនិងកាំភ្លើងកែឆ្នៃតែប៉ុណ្ណោះ ទើបលោកបញ្ចូនខ្លួននិងរួមទាំងវត្ថុតាង ទៅឪ្យសមត្ថកិច្ចនគបាលជំនាញគ្រឿងញៀនចាត់បន្ត។

លោកចែម ផាណិត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា: ក្រោយទទួលជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ពីមន្ត្រីខណ្ឌជលផល លោកក៍បានឃុំខ្លួនរយ:ពេល១យប់ដើម្បីកសាងសំណុំរឿង រួចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី។ លោកបញ្ជាក់ថា:ក្រោយពេលបញ្ចូនខ្លួនជងសង្ស័យទាំងនាក់ខាងលើទៅតុលាការរួចហើយ ឃើញថាជនសង្ស័យនៅក្រៅឃុំពិតមែន តែនេះលោកក៍ពំដឹងរឿងដែរ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ