ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប និង ស្វាយរៀង
Mon,29 November 2021 (Time 06:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 114នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានរៀបចំ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរង ខេត្តស្ទឹងត្រែង ។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួម លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និង លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកអភិបាលក្រុង មេឃុំ ចៅសង្កាត់ នឹង មន្ទីរពាក់ព័ន្ធ មួយចំនួនទៀត ។

មានមតិស្វាគមន៍ក្នុងអង្គពិធី លោក បួរ វិរុន ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ថ្លែងអំណរគុណចំពោះ លោកនាយក លោកស្រីនាយិកានៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងស្វាយរៀង ដែលអញ្ជើញមកចុះអនុស្សារណៈ យោគយល់គ្នារវាងវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។
ក្នុងនោះដែរ លោកប្រធានមន្ទីរ បានសង្ឃឹមថាតាមរយៈពិធីចុះ អនុស្សារណៈយោគយល់គ្នានេះ ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូ និងទទួលបាននូវការប្រើសមត្ថភាពកាន់តែប្រសើរយុវជនយុវតីនៅនៅខេត្តស្ទឹងត្រែង នឹងទទួលបានឱកាសទៅបន្តការសិក្សា ឱកាសហាត់ការ និងឱកាស ការងារនៅខេត្តទាំងពីរ និង នៅថ្ងៃខាងមុខ មជ្ឈមណ្ឌលនេះមានការប្រែប្រួល និងរីកចម្រើនដើម្បីផ្ដល់ ជំនាញជូនយុវជន យុវតីក្នុងខេត្តស្ទឹងត្រែងបានកាន់តែច្រើន។

ក្នុងឱកាស ចុះ MOU ជាមួយវិទ្យាស្ថាន ទាំង២ លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើការប្តេជ្ញាពង្រឹងគុណភាពបណ្តុះបណ្តាលដែលជាចំនុចគន្លឹះក្នុងការស្រូបយកសិស្សចូលរៀន និងបង្កើនភាពមានការងារធ្វើ និងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅដល់សិក្ខាកាម នឹង រក្សា អោយបានល្អបំផុតតាមអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានទាំងពីរ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព្រមទាំង ពង្រីកការបណ្តុះបណ្តាលពីថ្នាក់វិញ្ញាបនបត្ររហូតដល់កម្រិតបរិញ្ញាបត្រ លើជំនាញដែលជាតម្រូវកា ក្នុងខេត្ត និងក្នុងប្រទេស ។

ក្នុងអង្គពិធីនេះផងដែរ លោក ញ៉ែម សារី អភិបាលរងខេត្ត បានចាត់ទុក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ក្នុងនោះដែរ វិស័យនេះបានជំរុញអោយមានការអភិវឌ្ឍន៍ផ្នែក វិស័យឯកជន និងបានចូលរួមចំណែកធ្វើអោយមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកំលាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជន មួយចំនួនធំទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក បានសម្តែងនូវមនោសញ្ចេតនាស្ងើចសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់លោកនាយកមជ្ឈមណ្ឌល មន្ត្រីរាជការ សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តស្ទឹង ត្រែង ដែលយកអស់កំលាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គឺជាការរួមចំណែក ធ្វើអោយយុទ្ធសាស្ត្រច តុកោណរបស់រាជ រដ្ឋាភិបាលទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់៕ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ