កោះកុង÷ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ទេព ធន រដ្ឋលេខាធិ ការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង គណៈប្រតិភូ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងពិធីសំណេះសំណាល សួរសុខទុក ប្រជាពល រដ្ឋ ដែលបានទទួលយកការដោះស្រាយគោលនយោបាយរួចពីរាជរដ្ឋាភិបាល ដែលមានទីតាំងស្ថិតក្នុងឃុំតានូនសុខបុទុមសាគរ ។ក្នុងពិធីសំណេះសំណាល ឯកឧត្តម ទេព ធន អានរបាយការណ៍ជូនគណៈអធិបតីបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនអាជ្ញាធរជាតិដោះស្រា យ ទំនាស់ដីធ្លី ទទួលបន្ទុកធ្វើការដោះស្រា យជូនប្រជាពលរដ្ឋ ដែលរងផលប៉ះ ពាល់ គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន តាមលិខិតលេខ ៨៣៨ សជណ.ដប ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ អគ្គលេខាធិការដ្ឋាន នៃអាជ្ញា ធរជាតិដោះស្រាយទំនាស់ដីធ្លី បានសហ ការជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុង ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង រដ្ឋបាលស្រុក ឃុំ ភូមិ ចុះពិនិត្យសិក្សាស្រាវជ្រាវនិងកំណត់អត្ត សញ្ញាប្រជាពលរដ្ឋ នឹងទីតាំងដីដែលត្រូវដោះស្រាយគោលនយោបាយជូនមាន សរុបចំនួន ១៣៣៣ គ្រួសារ នឹងត្រូវបានធ្វើចំណាត់ថ្នាក់ជាបីប្រភេទ÷១- ក្រុមប្រជាពលរដ្ឋដែលមានទីលំនៅក្នុងទីតាំងវិនិយោគ សរុបចំនួន ២៤៧ គ្រួ សារ ត្រូវដោះស្រាយគោលនយោបាយជូននៅដីលំនៅឋានទំហំ ០,៥ហិកតា និង ដីចម្ការទំហំ ៣ ហិកតា និងថវិកាសម្រាប់សាងសង់លំនៅឋានចំនួន ៩០០០ (ប្រាំ បួនពាន់) ដុល្លា ក្នុង១ គ្រួសារ ។២- ក្រុមប្រជាពលរដ្ឋដែលមានទីលំនៅក្រៅទីតាំងវិនិយោគ ខុសភូមិ.ឃុំ សរុបចំនួន ២៥៥ គ្រួសារ បានដោះស្រាយគោលនយោបាយ ជូននៅដីចម្ការទំហំ ២ ហិកតា ក្នុង១ គ្រួសារ ។៣- ក្រុមប្រជាពលរដ្ឋដែលធ្លាប់ទទួលបានការដោះស្រាយរួចហើយ ប៉ុន្តែនៅបន្តស្នើសុំដីបន្ថែម សរុបចំនួន ៨៣១ គ្រួសារ បានដោះស្រាយតាមគោលនយោបាយជូននៅដីចម្ការទំហំ ១ ហិកតា ក្នុង១ គ្រួ សារ ។ឯកឧត្តម ទេព ធន បញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានចុះសម្របសម្រួលជាមួយប្រជាពល រដ្ឋ ជាលទ្ធផលក្នុងចំណោមប្រជាពលរដ្ឋ ១ ៣៣៣ គ្រួសារ មានប្រជាពលរដ្ឋចំនួន ១ ១០២ គ្រួសារ ទាំងបីប្រភេទបានយល់ ព្រមទទួលយកគោលនយោបាយ នៅ សល់ប្រជាពលរដ្ឋចំនួន ២៣១ គ្រួសារ មិនទាន់មកចុះកិច្ចសន្យា ទទួលយកការដោះស្រាយនៅឡើយ ។ក្នុងឱកាសពិធីសំណេះសំណាល សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រំលឹកដល់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឱ្យសហការជា មួយក្រសួងស្ថាប័ន ក្រុមការងារពាក់ព័ន្ធ និងក្រុមហ៊ុនយូញៀន បន្តសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលមិនទាន់យល់ ព្រមទទួលយក ។ និងបន្តអនុវត្តការងារឈូសឆាយផ្លូវ បោះបង្គោលព្រុំដីឡូត៍ និងការដោះស្រាយប្រាក់ ជូនប្រជាពលរដ្ឋប្រ ភេទ ១ ដែលបានយល់ព្រមទទួលយកការដោះស្រាយ នឹងសន្យាច្បាស់លាស់រូសរើចេញពីរទីកាំងវិនិយោគ ។ជាមួយគ្នានេះដែរ សម្ដេចវិជ័យសេនាទាបាញ់ បានសង្កត់ធ្ងន់ៗទៅលើបុគ្គលខិល ខូចមួយចំនួន ខ្លះឯកសារផ្សេងៗ និងអំណាចចាប់ទន្ទ្រានយកដីរដ្ឋ ត្រូវចាត់វិ ធានការតាមផ្លូវច្បាប់ ៕ ដោយ សុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ