ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
មន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
Mon,29 November 2021 (Time 01:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

បន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត ដុតកម្ទេចផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង១តោន នៅព្រឹកថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021 នៅដីឡូមួយកន្លែងស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក សាន្ត វិជ្ជា សារ៉ាវុធ ប្រធានសាខា(កបប)ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលយកមកដុតកម្ទេចចោលនេះ មានទំងន់1,577គីឡូក្រាម មាន ដូចជាសសៃគុយទាវ កម្ទេចមី ចាហួយ នំធុង ទឹកក្រូចចម្រុះ អាល់កុលក្លែងក្លាយ(មេតាណុល) ដែលបានមកពីមន្ត្រីជំនាញក.ប.ប សហការជំមួយមន្ត្រីពាណិជ្ជកម្ម ខេត្ត រួមទាំងសមត្ថកិច្ចអាជ្ញាធរ ចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់នៅតាមបណ្តាទីផ្សារទូទាំងខេត្ត និងការលួចនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសជិតខាង តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកប្រធានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញនៅតែបន្តធ្វើការអប់រំ ផ្សព្វផ្សាយ តាមរយៈការចុះពិនិត្យ និងចុះទប់ស្កាត់ នូវផលិតផលខូចគុណភាពជាបន្តទៀត ដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគ និងហាមអ្នកនាំចូលបញ្ឈប់ការនាំទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរ មុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ប្រយ័ត្នធ្វើឲ្យចខូចសុខភាពទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ