ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត អញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋបាលខេត្ត សម្រាប់ចុងឆ្នាំ២០២១
Sun,28 November 2021 (Time 03:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 114នាក់)

ខេត្តស្ទឹងត្រែង: ដោយអនុឡោមតាម ស.ជ.ណ លេខ ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ឲ្យបម្រើនៅរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។
ការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិលបានប្រព្រឹត្តទៅ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះរាជបូជនីយកិច្ច ។

នៅក្នុងឱកាសអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងនោះ លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ លោក អភិបាលខេត្ត បានជូនពរបេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។
គូរបញ្ជាក់ថា: សម័យប្រលងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះរាជបូជនីយកិច្ច សរុបមានចំនួន ៧បន្ទប់ ក្នុងនោះ ក្របខណ្ឌ(ក)មន្រ្តីរដ្ឋបាលជាន់ខ្ពស់ ចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៣នាក់ ស្រី ១៨នាក់ ក្របខណ្ឌមន្រ្តីក្រមការ(ខ) ចំនួន ៤បន្ទប់ បេក្ខជនសរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕

សូមរំលឹកថា: ក្នុងការប្រឡងនេះផងដែរប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏កំពង់តែសង្ឃឹមយ៉ាងមុតមាំ និងបានទន្ទឹងរងចាំដែរថា តើមន្ត្រីថា្នក់ក្រោមជាតិ ប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋ ឲ្យបម្រើក្នុងរដ្ឋបាលសាលាខេត្ត ក៍ដូចសាលាស្រុកបុរីអូស្វាយសែនជ័យ ទៅតាមសមត្ថភាពជាក់ស្តែងផងចុះ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ កុំចេះតែជ្រើសតាំងតាមខ្សែវល្លិ និងអាងមានប្រាក់ចេះតែជាប់ដែរនោះ។ ហើយគ្មានកម្រិតវប្បធម៌ ជាប់ជាមន្ត្រីរាជការក្របខ័ណ្ឌរដ្ឋដែរនោះ គួរជាទីពឹងពាក់របស់ពលរដ្ឋ ជាមន្ត្រីបម្រើរាស្ត្រ មិនមែនមន្ត្រីម្ចាស់រាស្ត្រនោះទេ ឲ្យស្របទៅតាមគោលការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាអគ្គមគ្គទេសដ៍ឆ្លាតវៃ មានសម្តេចទើបមានការអភិវឌ្ឍ មានសម្តេចទើបមានសន្តិភាព អគុណសន្តិភាព។

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ