ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សិប្បកម្មកែច្នៃឈើអត់​ច្បាប់អនុញ្ញាត្តចំនួន២ កន្លែង ត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាប ឯម្ចាស់និងជាងរត់បាត់សមត្ថកិច្ចរឹបអូសឈើ គ្រឿងសង្ហារឹមម និងឧបករណ៍មួយចំនួន
Sun,28 November 2021 (Time 03:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

ខេត្តព្រះវិហារ​:  សិប្បកម្មកែច្នៃឈើខុសច្បាប់ពីរកន្លែងត្រូវបានកម្លាំង​ចម្រុះ ដឹកនាំដោយនាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចុះបង្ក្រាបរោងសិប្បកម្ម កែឆ្នៃឈើខុសច្បាប់នេះ កាលពី​រសៀលថ្ងៃទី​២៧ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ  ។​

មន្រ្តីខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បានឲ្យដឹងថា រាល់​កាការដឹកជញ្ជូនើ យកមកចូលស្តុបទីតាំង​សិប្បកម្ម​កែច្នៃ​ឈើខាងលើ ដែល​មិនមាន​ច្បាប់​អនុញ្ញាតនោះ គឺ​ត្រូវតែ​បង្ក្រាប មិន​លើកលែង ជាដាច់ខាត​។​ ​ចំណែកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កក៍បានឱ្យដឹងដែរថាដោយលោកបានទទតួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ពីសកម្មភាពលួចបើកសិប្បកម្មកែច្នៃខុសច្បាប់ទាំងនេះ ដោយមិនមានច្បាប់ចេញដោយរដ្ឋបាលព្រៃឈើឡើយ ទើបលោកបានដឹកនាំ​កម្លាំង ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មរកត ចុះបង្ក្រាប​ដល់ទីតាំង​សិប្បកម្មកែឆ្នៃឈើ អត់​ច្បាប់​ចំនួន ២ កន្លែង​នេះ។

លោកនាយ​​ផ្នែកបានឲ្យដឹងទៀតថាជាលទ្ធផល ក្នុងកា​ចុះបង្ក្រាប​ទីតាំង​សិប្បកម្មឈើ អត់​ច្បាប់​ខាងលើ​នោះ​ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង មាន​ម៉ាស៊ីន​, តាប​ម៉ូ​ទ័​រ​ឈួ​សឈើ ដែលបម្រើឲ្យបទល្មើស គ្រឿងសង្ហារឹមមួយចំនួន រួម​នឹង​ឈើ​មួយចំនួន​ធំផងដែរ រីឯម្ចាស់សិប្បកម្មនិងកម្មករដឹងខ្លួនមុន ដាក់មេប្រូច រត់គេចខ្លូនបាត់អស់។ ចំពោះវត្ថុតាង រួម​នឹង​ឈើអារច្រៀកជាច្រើនម៉ែត្រគូបត្រូវបាន​មន្ត្រី ដឹក​យកទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត នៅមិនទាន់បញ្ជាក់ចំនួនម៉ែត្រគូបនៅឡើយទេ មន្ត្រីជំនាញកំពង់កសាង​សំណុំរឿង ចាត់ការ​បន្តតាម​នីតិវិធី ៕

ដោយ:គេហទំព័រ.នាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ