ខេត្តស្ទឹងត្រែង: នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ លើសេចក្តីព្រាងការរៀបចំផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក សមាជិកាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។លោកមុិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានលើកឡើងក្នុងអង្គប្រជុំថា: គោលបំណងចម្បងនៃការកសាងផែនការប្រើប្រាស់ដីនៅក្នុងសង្កាត់សាមគ្គីនេះ គឺដើម្បីគាំទ្រដល់ដំណើរការ កសាងផែនការអភិវឌ្ឍសង្កាត់ និងប្រើប្រាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្កាត់ទាំងមូលឱ្យបានចំទិសដៅ ប្រកប ដោយចីរភាព សមធម៌ និងបរិយាបទ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់។លោកស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី ជាត្រីវិស័យសម្រាប់តម្រង់ទិសដល់ការរៀបចំអភិវឌ្ឍ និងដើម្បីគាំទ្រ ដល់ដំណើរការកសាងផែនការអភិវឌ្ឍនិងកម្មវិធី វិនិយោគសង្កាត់ទាំងមូលឱ្យចំទិសដៅ តាមតម្រូវការរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ សំដៅពង្រឹងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងសង្កាត់ឱ្យកាន់តែល្អប្រសើរឡើង។លោក អភិបាលខេត្ត ក៍បានកោតសរសើរ នឹង អរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រុងស្ទឹងត្រែង និងគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មនិងសំណនង់ខេត្ត ការកសាងផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី សម្រាប់ឆ្នាំ២០៣៥ ផែនការសកម្មភាព តម្រោង អាទិភាពតាមដំណាក់កាល ត្រូវបានសិក្សាបញ្ចប់រួចរាល់ ដោយគោរពតាមនីតិវិធី ដែលមានចែងនៅក្នុងអនុក្រឹត្យស្ដី ពីនីតិវិធីនៃការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ-សង្កាត់ និងសេចក្តីសម្រេចស្តីពីនីតិវិធីលម្អិត នៃការរៀបចំប្លង់ គោលនិងផែនការប្រើប្រាស់ដីថ្នាក់ក្រុងនិងទីប្រជុំជន។ ក្នុងនោះ លោកស្វាយ សំអ៊ាង ក៏បានចាត់ទុក ផែនការប្រើប្រាស់ដីសង្កាត់នេះ ជាសមិទ្ធិផលថ្មីមួយទៀត របស់រដ្ឋបាលសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងឲ្យបានដើរតួជាត្រីវិស័យសម្រាប់ការអភិវឌ្ឍទៅថ្ងៃ អនាតត៕ ដោយ:ជួន សារ៉ាន
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ