ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ករណីកាយដីភ្នំកាយទប់លើចំណីព្រែក លោកមេឃុំថាគេមានច្បាប់ តែលោកអភិបាលរង ស្រុក ថាមិនបានដឹង
Thu,25 November 2021 (Time 07:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 203នាក់)

កោះកុង ÷ ករណីជីកកាយដីភ្នំ កាយទប់ហ៊ុំព័ទ្ធបំពានយក ចំណីព្រែក យកធ្វើកម្មសិទ្ធិឯកជន តាមបណ្ដោយមាត់ព្រែកកោះប៉ោ ត្រង់ចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មិនទាន់ឃើញមានជាអាជ្ញាធរមានសមត្ថ កិច្ច ចុះធ្វើការពិនិត្យនៅឡើយ ដែលគេបានស្គាល់ម្ចាស់ទីតាំងមានឈ្មោះថា ហង្ស តារា ។

បើតាមការលើកឡើងពីប្រជា ពលរដ្ឋ ក៏ប្រជានេសាទ បានអោយដឹងថា ទីតាំងដែលកាយដីទប់បំពានលើចំណីព្រែកខាងលើ គឺជារបស់លោក ហង្ស តារា ដែលជាម្ចាស់សុីធី នៅក្នុងក្រុងខេមរភូមិន្ទ ។ ពលរដ្ឋថា នៅតាមបណ្ដោយព្រែកមួយចំនួនតែងតែឃើញមានសកម្មភាពចាក់ដីចូលលើចំព្រែកយកធ្វើជាកម្មសិទ្ធិជា បន្តបន្ទាប់ មិនដែលខ្លាចញញើតពីផ្លូវច្បាប់ឡើយ ។ ហើយនៅពេលថ្មីៗនេះទៀត ស្រាប់តែលោក ហង្ស តារា យកគ្រឿង ចក្រមកកាយដីភ្នំកាយទប់យកចំណីព្រែកហ៊ុំព័ទ្ធនៅតាមបណ្ដោយព្រែកកោះប៉ោង ដោយមិនខ្វល់ពីផលប៉ះពាល់បន្តិចឡើយ ។

ករណីនេះ ពលរដ្ឋស្នើរសុំទៅ ដល់អាជ្ញាធរមានសមត្ថកិច្ចពិសេសស្នើសុំលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយចាត់ក្រុមការងារចុះពិនិត្យ មើលករណីខាងលើផង ដើម្បីកុំអោយឈ្មួញខិលខួចចេះតែប្រព្រឹត្តបទល្មើសដដែលៗដោយមិនខ្វាយខ្វល់ពីផ្លូវច្បាប់បែបនេះ ។

ទាក់ទងទៅនឹងករណីកាយដីភ្នំទប់ចូលលើចំណីព្រែក ដែលប្រជាពលរដ្ឋលើកឡើងខាងលើ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានឲ្យដឹងតាមទូរស័ព្ទថា ទីតាំងនេះគឺគេមានប្លង់ កន្លែងនោះគេឈួសធ្វើផែ ចុះទៅពិនិត្យមើលពីរបីដងហើយ ដឹកនាំកម្លាំងទៅដោយលោកប៉ែន ប៊ុនឈួយ ការងារហ្នឹងអាចសួរទៅលោកប៉ែន ប៊ុនឈួយ ដោយលោកជាប់រវល់ ។

ដោយឡែក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌល សីមា បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា
ថា ការកាយដីភ្នំកាយទប់ចូលលើចំណីកព្រែនៅចំណុចខាង លើនេះ លោកមិនបានដឹងទេ តែលោកនឹងឱ្យកម្លាំងឃុំចុះទៅពិនិត្យមើលនៅរសៀលនេះ ហើយបើឃើញមានការរំលោភចូលទៅលើចំណីព្រែកដូចការលើកឡើងរបស់ពលរដ្ឋមែននោះ លោកនឹងកោះហៅម្ចាស់ទីតាំងយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យ មើល ហើយបើឃើញមានការចាក់រំលោភខុសនៅក្នុងឯកសារ លោកហ្នឹងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាកាយចេញ ហើយបើម្ចាស់ទីតាំងគាត់មិនព្រម លោកនឹងប្ដឹងទៅតុលាការ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ