ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពិតជាជើងខ្លាំងមិនធម្មតាមែន លោកស្រី ប៊ុន មួយ ដែលជាអាជីវករលក់គ្រឿងសំណង់ក្នុងក្រុងខេមរភូមិន្ទ ហ៊ានចាក់អាចម៍ដីបំពានចូលចំណីព្រែក ដោយមិនខ្វល់ពីផលប៉ះពាល់ឬផ្លូវច្បាប់អ្វីឡើយ
Tue,16 November 2021 (Time 05:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 134នាក់)

កោះកុង ÷ មិនដឹងអាងអីនោះទេ ? លោកស្រី ប៊ុន មួយ ហាក់ពុំមានការញញើត និងចំណាត់ការផ្លូវច្បាប់ណាមួយនោះឡើយ បើទោះបីជាជំនាញភូមិបាលបានកំណត់ទុកចំណីព្រែក២០ម៉ែត្ររួចមកហើយយ៉ាងណាក្តី ក៏លោកស្រីមិនបានខ្វល់ខ្វាយនៅតែបន្តសកម្មភាពចាក់បំពានយកធ្វើជាកម្មសិទ្ធិឯកជនដដែល ។ ហើយកន្លងមកអាជ្ញាធរមាន សមត្ថកិច្ចស្រុកកោះកុង ធ្លាប់បានអោយលោកស្រីធ្វើការកាយអាចម៍ដីចេញពីចំណីព្រែក និងដាំស្តារព្រៃឡើងវិញម្តងរួចមកហើយ ដោយមានទាំងកិច្ចសន្យាជាលាយលក្ខណ៍អក្សរថែមទៀតផង ។

ជាក់ស្ដែងនៅពេលថ្មីនេះ លោក ស្រី ប៊ុន មួយ បាននាំយកគ្រឿង ចក្រជីកកាយដីភ្នំ ដើម្បីយកអាចម៍ដីលុបព្រែកត្រង់ចំណុចភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុងដដែល ដោយលោកស្រីសំអាងថា លោកស្រីមានច្បាប់អនុញ្ញាតត្រឹមត្រូវពីខាងខេត្ត និងមានការកំណត់ត្រឹមត្រូវពីជំនាញភូមិបាលស្រុកកោះកុងថែមទៀតផង ទើបលោកស្រីហ៊ានចាក់។ តែរឿងនេះ ត្រូវបានជំនាញភូមិបាល និងអភិបាលស្រុកកោះកុង ធ្វើការបដិសេធ ដោយពួកគាត់បានបញ្ជាក់ថាពួកគាត់នៅពុំទាន់បានដឹងពីសកម្មភាពចាក់ដីចូលចំពីព្រែករបស់លោក ស្រី ប៊ុន មួយ នៅឡើយទេ ។

ជុំវិញបញ្ហាចាក់ដីលុបចំណីព្រែកខាងលើ លោកស្រី ប៊ុន មួយ បានថ្លែងទទួលស្គាល់ថា រូប លោកស្រី ពិតជាបានចាក់អាចម៍ដីចូលចំណីព្រែកដែលជំនាញបានកំណត់ទុក២០ម៉ែត្រពីព្រែកពិតមែន ក្រោមហេតុផលដោះសារអភិវឌ្ឍន៍ដើម្បីមុខមាត់ខេត្តកោះកុង ។

ចំពោះបញ្ហាខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកាម្សិលម៉ិញ អាជ្ញាធរឃុំតាតៃ ដឹកនាំផ្ទាល់ដោយលោក ធិន សម្បត្តិ មេឃុំតាតៃ បានចុះពិនិត្យ និងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការចាក់ពង្រាបដីខាងលើនេះ គេមាន ច្បាប់ តែការចាក់លប់ចូលលើចំណីព្រែកឬចាក់ចូលក្នុងព្រែកនោះ វាស្ថិតនៅលើមន្ត្រីជំនាញសុរិយោដីខេត្ត ដោយសារការចាក់ពង្រាបដីរបស់ម្ចាស់ទីតាំងខាងលើ មានចំនួនជាង ពីរម៉ឺនម៉ែត្រការ៉េ ហើយក៏មានលិខិត អនុញ្ញាតដោយរដ្ឋបាលខេត្តផងដែរ។ ដូច្នេះផលប៉ះពាល់ចូលលើចំណីព្រែកត្រឹមណានោះលោកមិនដឹងទេ ព្រោះថាករណី នេះហួសដែនសមត្ថកិច្ចរបស់លោកហើយ ។

លោកបន្តថា អាជ្ញាធរឃុំ ឬស្រុក មានសិទ្ធិចេញលិខិតអនុញ្ញាត ក្រោមពី (5000 ម៉ែត្រការ៉េ) ប្រាំពាន់ម៉ែត្រការ៉េ តែប៉ុណ្ណោះ បើករណីចាក់អាចម៍ដី ចាប់ពី១ម៉ឺនម៉េត្រការ៉េ គឺខាងខេត្តជាអ្នកចេញលិខិតអនុញ្ញាត ។

ការឆ្លើយដោះសាររបស់លោកស្រី ប៊ុន មួយ បានធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំតាតៃ ផ្ទុះការរិះគន់កាន់តែខ្លាំង ដោយពួកគាត់អះអាងថា ប្រជាពលរដ្ឋភាគ ច្រើនរស់នៅក្នុងឃុំនេះពុំដែលហ៊ានបំពានកាយភ្នំឬលុបព្រែកនោះទេ តែលោកស្រី ប៊ុន មួយ ត្រឡប់ជាអាចធ្វើបានដោយមិនខ្វល់ខ្វាយពីការហាមឃាត់របស់ជំនាញបែបនេះ ប្រហែលជាលោកស្រីមានខ្នងបង្អែកធំណា មួយនៅពីក្រោយហើយមើលទៅ បានជាលោកស្រីហ៊ានបំពានម្តងជាពីរដងបែបនេះ ។

ហេតុនេះពួកគាត់នៅតែធ្វើការសំណូមពរយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំខេត្តកោះកុង ក៏ដូចជាជំនាញពាក់ព័ន្ធមេត្តាចាត់ក្រុម ការងារថ្នាក់ខេត្តចុះមកធ្វើការពិនិត្យ និងអនុវត្តវិធានការផ្លូវច្បាប់អោយបានតឹងរឹងចំពោះបុគ្គលដែលហ៊ានបំពានផ្ទុយទៅលើផ្លូវច្បាប់ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ