ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកស្វាយ សំអ៊ាង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង រួមនិងស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រី និងបង្កាត់ពូជត្រី
Sun,17 October 2021 (Time 07:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង: ដែលជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានប្រវែង ៦០ម៉ែត្រ ទទឹង៨ម៉ែត្រ គ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ។ បន្ទាប់មកលោកអភិបាលខេត្ត បានអញ្ចើញបន្តចុះពិនិត្យស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រី និងបង្កាត់ពូជត្រី ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ខាងមុខនេះដែរ ហើយស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែងឡើងវិញផងដែរ។

ក្មុងនោះផងដែរលោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក៍បានបញ្ចាក់ដែរថា: ការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជនេះ បានបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជាយើងនេះ ដើម្បីកាត់បន្ថយកានេសាទខុសច្បាប់ តាមតំបន់អភិរក្ស ជាពិសេសក្នុងរដូវបិតនេសាទ វាធ្វើឲ្យប:ពាល់ដល់ត្រីមេពូជ និងត្រីកំពង់ពងផងដែរ ដែលធ្វើឲ្យបាត់បង់នូវពូជត្រីថែមទៀតផង។ ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ