ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ប្រធានសាខាធនាគារABAម្នាក់បន្ទាប់ពីជួបគ្រោះថ្នាក់បើករថយន្តធ្លាក់ផ្លូវស្លាប់
Mon,11 October 2021 (Time 03:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ខេត្តរតនគិរី÷ ប្រធានសាខាធនាគារABAបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ផ្លូវនៅវេលាម៉ោង២១និង១០នាទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ សារុំ ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង មុខរបរ នាយកសាខាធនាគារABA បេីកបររថយន្តម៉ាកLEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-9873។

របាយការណ៍បានបញ្ជាក់ថា មូលហេតុជនរងគ្រោះមានជំងឺគាំងបេះដូងបើករថយន្តធ្លាក់ផ្លូវនៅចំណុចភូមិ-សង្កាត់ខាងលើ។ ហើយជនរងគ្រោះបានស្លាប់បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានឯស្រុកកំណើត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ