ថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
គេសង្កេតឃើញនៅក្នុងទឹកដីស្រុកព្រែកប្រសព្វ នៅតែដំណើរការបើកលេងល្បែងសុីសងខុសច្បាប់មួយកន្លែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ កូវីដ-១៩,,បានដោយរលូន!!
Sun,10 October 2021 (Time 03:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

(ខេត្តក្រចេះ ):បុគ្គលពីររូបនេះពិតជាខ្លាំងមែនទី១(ឈ្មោះផល្លី)ទី២ (ឈ្មោះតាកុក)ជាម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះក្នុងមួយសប្តាហ៍បើកលេងបួនថ្ងៃ (ទី១)ថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ អាទិត្យ ជាពិសេសមានទីតាំងសម្រាប់ប្តូរលេងមានពីកន្លែង(ទី១)នៅចំណុចទួលចាមស្ថិតនៅ(ភូមិកំពែង)និង(ទី២)នៅ(ភូមិអូរជ្រៃ) ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អាជ្ញាធរមានសមត្ថកិច្ច ធ្វើព្រងើយមិនហ៊ានរបង្រ្កាបនោះឡើយ!?

ប្រភពច្បាស់ការណ៍ពីបងប្អូនពលរដ្ឋសូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា÷បុគ្គលពីររូបនេះកំពុងតែវង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងកុះករជាប្រចាំហាក់បីដូចមិនដែលចេះខ្លាចញញើតការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ទើបតែបំលែងថ្មីនោះឡើយ!?
ណាមួយទៀតគេបានឮម្ចាស់បនល្បែងមួយនេះបានអួតប្រាប់បក្សពួកគេឲ្យដឹងថារូបលោកបានរត់ការរួចអស់ហើយទើបអាចលេងបានម្យ៉ាងទៀតរូបលោកពុំដែលចេះខ្លាចឡើយដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋានដែលបានអនុញ្ញាតឲ្យពួកគាត់បើកលេងនៅទីនេះ
ករណីនេះបងប្អូនពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងល្បែងសុីសងខុសច្បាប់នៅស្រុកព្រែកប្រសព្វ – ខេត្តក្រចេះ មិនដូចនស្រុក – ខេត្ត ដទៃទៀត អាចបើកលេងបានយ៉ាងរំភើយ!!

ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា÷បច្ចុប្បន្ននេះកំពុងធ្វើឲ្យពួកគាត់មានកង្វល់និងមានការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលជំងឺ កូវីដ-១៩,, ពីពួកអ្នកដែលមកលេងល្បែងសុីសងខុសច្បាប់នៅទីកន្លែងនេះណាមួយទៀតភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ដូច្នេះហើយពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម វ៉ា ថង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ជាពិសេស លោកឧត្តមសេនីយ៍ទោ លន់ សុផាត ជាស្នងការនគរបាលខេត្តក្រចេះ សូមមេត្តាមានវិធានការចាត់កម្លាំងជំនាញចុះចុះត្រួតពិនិត្យ ទីតាំល្បែងសុីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងសកម្មប្រចាំនៅភូមិខាងលើនេះដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលករ​ខ្មែរ​១គ្រួសារដឹងថា​ឆ្លង​កូ​វីដ​-១៩ ក៏​ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយ ប្រថាប់ត្រឡប់មក​ស្រុក​វិញ​ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន (សហការី)

វីដែអូ