ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាបានទទួលគ្រាប់កាំភ្លើងAKចំនួន៧២៩គ្រាប់
Sat,25 July 2020 (Time 02:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 86នាក់)

ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹក
សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាបានទទួលគ្រាប់កាំភ្លើងAKចំនួន៧២៩គ្រាប់,រំសេវកន្លះកំប៉ុងនិងក្បាលគ្រាប់កាំភ្លើងAKចំនួន៧៥០គ្រាប់ពីប្រជាពលរដ្ឋម្នាក់ដែលគាត់បានយកសំបកកន្ទុះទៅលក់អោយអ្នកទិញអេតចាយអស់។សមត្ថកិច្ចបន្តថាប្រជាពលរដ្ឋដែលបានយកគ្រាប់ទៅដុំលក់អេតចាយមាន ឈ្មោះសែម.សាន ភេទប្រុស អាយុ៤១ឆ្នាំមានទីលំនៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងខណះដែលគាត់បានប្រទះឃេីញគ្រាប់ទាំងអស់ខាងលើនៅពេលដែលគាត់ទៅជីករ៉ែមាសនៅចំណុចអូរសិប្បកម្មស្ថិតក្នុងភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល១៥:០០នាទី។ក្រោយពីគាត់បានប្រទះឃើញគ្រាប់ចំនួន០២កេះនេះគាត់ក៏បានយកមករក្សាទុកនៅផ្ទះរបស់គាត់បន្ទាប់មកគាត់បានកាច់យកសំបកសន្ទុះយកទៅលក់អេតចាយអស់ចំនួន៧៥០គ្រាប់នៅសល់តែក្បាលគ្រាប់និងរំសេវកន្លះកំប៉ុងប៉ុណ្ណោះ។ហើយគ្រាប់ដែលនៅសល់ចំនួន៧២៩គ្រាប់ទៀតគាត់បានរក្សាទុករហូតដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០ទើបគាត់រាយការណ៍ជូនលោកមេភូមិនិងបានប្រគល់ជូនសមត្ថកិច្ចយើងតែម្តង។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1574 នាក់
ខែនេះ :
7266 នាក់
3 ខែនេះ :
13059 នាក់
សរុប :
25004 នាក់