ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ស្លាប់មនុស្ស១នាក់និងរបួសធ្ងន់ស្រាល៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាលាន់ដូចរន្ទះបាញ់
Sat,06 June 2020 (Time 09:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 96នាក់)

(ខេត្តបន្ទាយមានជ័យ):ស្រុកម៉ាឡៃ
រថយន្តនីសាន់បុករថយន្តសាំយ៉ុងលាន់ដូចរន្ទះបណ្តាលឲ្យមនុស្សស្លាប់១នាក់និងរបួសធ្ងន់ស្រាល៤នាក់ នៅវេលាម៉ោង២១,១៥នាទីយប់ថ្ងៃទី ៤ខែមិថុនាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ចនគបាលចរាចណ៍ផ្លូវគោកស្រុកម៉ាឡៃ បានឲ្យសារព័ត៍មានដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹកស្លាកលេខ ភ្នំពេញ 2AL-0475 បើកដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកក្នុងពីលិចទៅខាងកើតនិងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិឃុំនិងគ្នាលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត Nissan Frontier ពណ៌ស ផ្លាក់លេខ បាត់ដំបង 2B-7518 បើកដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅខាងលិចច្រាសទិសគ្នាបើកមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតបុករថយន្តសាំយ៉ុងចំពីមុខបណ្តាលឲ្យអ្នកបើករថយន្តសាំយ៉ុងស្លាប់១នាក់និងរបួស ធ្ងន់ ស្រាល៤នាក់។សមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើកខាងរថយន្តNissan Frontier របួសធ្ងន់៣នាក់
១ ឈ្មោះ ឈាង នៀត ភេទស្រី អាយុ ៣២ ឆ្នាំ
២ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ
៣ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ ។
ចំណែកអ្នកបើករថយន្តសាំយ៉ុងស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុសអាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ របួសស្រាល។សមត្ថកិច្ចបានបន្តឲ្យសារព័ត៍មានដឹងទៀតថាមូលហេតុបណ្តាលមកពីរថយន្ត ម៉ាកNissan Frontierបើកល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោកបានយកវត្ថុតាងរថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរងចាំធ្វើការដោះស្រាយនៅពេលក្រោយចំណែកអ្នករបួសត្រូវបាននគរបាលដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ