ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោក​ គឹង​ វណ្ណៈ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ចុះពិនិត្យស្ថានការណ៍ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំណុចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
Tue,02 June 2020 (Time 06:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 140នាក់)

(បន្ទាយមានជ័យ)៖​ នៅព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០​ លោក​ គឹង​ វណ្ណៈ​ អភិបាលរងខេត្តបន្ទាយមានជ័យ​ អមដំណេីរដោយ​ លោក​ ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ រដ្ឋា​ មេបញ្ជាការងយោធភូមិភាគទី៥​ ទទួលបន្ទុកការងារព្រំដែន​ លោក​ ឧត្តមសេនីយ៍ទោ​ ពេជ្រ​ វណ្ណា​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ​ លោក​ គាត​ ហ៊ុល​ អភិបាលក្រុងប៉ោយប៉ែត​ បានបន្តដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ​ ចុះពិនិត្យតាមដានស្ថានការណ៍ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំណុចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ នេះ រដ្ឋាភិបាលថៃបានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដំណាក់កាលទី៣ រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី០១ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ។

ហេតុដូច្នេះ ព័ត៌មានបំពុលសង្គមដែលថា "នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរថៃប្រកាសឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ដោយអនុញ្ញាតឱ្យបងប្អូនប្រកបរបរអូសរទេះអាចចេញ-ចូលក្នុងមួយរទេះមានគ្នាពីរនាក់​ គឺជាព័ត៌មានមិនពិតឡេីយ" ​ដោយរដ្ឋបាលក្រុងប៉ោយប៉ែត​បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធទាំងស្រុងចំពោះព័ត៌មានខាងលេី​ ហេីយរដ្ឋាភិបាលថៃ​ នៅតែបន្តបិទមិនអនុញ្ញាតឲប្រជាពលរដ្ឋធ្វេីការចេញ-ចូលបានឡេីយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ