ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រដ្ឋបាលខេត្តកោះកុងបើកកិច្ចប្រ ជុំដោះស្រាយបញ្ហាដីប្រជាពល រដ្ឋដែលប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ រោងចក្រផលិតអគ្គិស នីធ្យូងថ្ម ក្នុងស្រុកបូទុមសាគរ
Tue,02 June 2020 (Time 05:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 141នាក់)

កោះកុង÷ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដោះ ស្រាយបញ្ហាប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ចំនួន៥៨គ្រួសារ ជាមួយគម្រោងអភិវឌ្ឍន៍រោង ចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះ កុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel កាលពីរសៀលថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយមានចូលរួម ពីក្រសួងមន្ទីរពាក់ព័ន្ធ ដំណាងក្រុមហ៊ុន នឹងអាជ្ញាធរស្រុក ឃុំ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដោះ ស្រាយបញ្ហាដីប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូង ថ្ម លោកសុខ សុទ្ធី អភិបាលរង ខេត្ត បានបញ្ជាក់សូមឱ្យអ្នកពាក់ ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ ចូលរួមពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោ យ ធ្វើយ៉ាងណាដោះ ស្រាយបញ្ហាដែលប៉ះពាល់ ជូនប្រជា ពលរដ្ឋ ដែលមានដីប៉ះពាល់ ជា មួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel អោយបានសមស្របតាមគោល ការណ៍ និងអាចទទួលយកបានទាំងអស់គ្នា ដើម្បីអោយគម្រោងអនុវត្តអោយបានឆាប់រហ័ស ស្របតាមផែនការរបស់គម្រោងទាំងមូល ។

សូមបញជាក់ថា ប្រជាពលរដ្ឋចំនួន៥៨ គ្រួសារ ដែលមានដីប៉ះ ពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូង ថ្មនោះ ដោយមានចំនួន៣១គ្រួ សារ ពុំទាន់ទទួលឯកភាពយល់ ព្រមជាមួយក្រុមហ៊ុននៅឡើយ ។

លោក នួន រិទ្ធី អគ្គនាយកក្រុម ហ៊ុន ខេ.អាយ.អេ.ខ្មែរ.ហ្វូ.មេ. ស៊ុន.អ៊ប.ប៉្រេ.ហ្សូល. ដែលជាក្រុមហ៊ុនវាយតំលៃឯករាជ្យ ដែរបានចាត់តាំងដោយក្រុមហ៊ុន រ៉ូ. យ៉ាល់គ្រប់ ដែលជាម្ចាស់គម្រោងអគ្គិសនីធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ នៅខេត្តកោះកុង .ស្រុកបូទុមសាគរ លោកថ្លែងបញ្ជាក់ថា
ពាក់ព័ន្ធប្រជាពលរដ្ឋដែលមានដីប៉ះពាល់ជាមួយគម្រោងអគ្គិសនីធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ ដែលឈលើផ្ទៃដីមានទំហំ ១៦៨,៨ ហិតា ដោយប្រើថវិកាចំណាយជាង ១ ពាន់លាន ដុល្លា សហរដ្ឋអាមេរិច ហើយគម្រោងចាប់ផ្តើមធ្វើ ទាំងការចាប់ផ្តើមនិងបញ្ចប់រយ:ពេលបីឆ្នាំគត់ ។

លោក នួន រិទ្ធី បានបន្តថា ពាក់ ព័ន្ធប្រជាពលរដ្ឋដែលមានដីប៉ះ ពាល់ជាមួយគម្រោងអគ្គិសនី ៧០០ មេហ្កាវ៉ាត់ នៅក្នុងស្រុកបូទុមសាគរ ក្នុងនាមលោកអគ្គយកក្រុមហ៊ុន នឹងពេញចិត្តសហកាជាមួយអាជ្ញាធរ ជាតួនាទីមួយឈរចំកណ្តាល ហើយរកតម្លៃសមរម្យមួយ ដែលអាចទទួល យកបានទាំងសងខាង ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន ។
ដូចនេះលោកនឹងធ្វើការសហការជាមួយអាជ្ញាធរធ្វើផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋយើងបានជ្រាប នឹងបានចូលរួមជាគម្រោងអភិវឌ្ឍន៍អគ្គិសនី ដើម្បីរកភាពឈ្នះ ឈ្នះ ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ