ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូស្លាប់២នាក់និងរបួសធ្ងន់ ១នាក់
Tue,02 June 2020 (Time 05:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 155នាក់)

(ខេត្តបន្ទាយមានជ័យ):នេះជារឿងមួយស្មានមិនដល់ដោយសារតែរថយន្តដឹកទកកក ក្រឡាប់សង្កត់លើម៉ូតូបណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់១នាក់នៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់​ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាជនរងគ្រោះដែលរថយន្តដឹកទឹកកក្រឡាប់លើម៉ូតូនោះមាន ឈ្មោះ ផុន សារួន ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរមានឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិជាមួយគ្នា ស្លាប់នៅមន្ទីរពេទ្យ រីឯអ្នកបើករថយន្តដឹកទឹកកករបួសធ្ងន់បាក់ភ្លៅឆ្វេងឈ្មោះ រឿន ឈុយ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថានៅមុនពេលកើតហេតុរថយន្តដឹកទឹកកក ផ្លាកលេខ បន្ទាយមានជ័យ 3A-1190 បើកពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកមកដល់កន្លែងកើតហេតុបានឡើងជែងរថយន្ត១គ្រឿងផ្សេងទៀតពេលមានឧបសគ្គខាងមុខប្រឹង កាច់ចង្កូតទៅស្តាំដៃវិញ ដោយលឿនលៀនពេកក៏បណ្តាលឲ្យរថយន្តក្រឡាប់សង្កត់លើម៉ូតូដែលកំពុងធ្វើដំណើរអមន៨ងខ្លួនម៉ាកហុងដាទ្រីមសេ125ផ្លាកលេខបន្ទាយមានជ័យ 1F-9337 ដែលកំពុងបើកពីលិចមកកើតច្រាស់ទិសគ្នាបណ្តាលស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែង អ្នករួមដំណើរស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ចំណែកអ្នកបើបររថយន្តដឹកទឹកកក របួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យផងដែរ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់បន្ថែមថាមូលហេតុ ដែលបង្កឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើករថយន្តដឹកទឹកកក បើកវ៉ាជែងដែលមានល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់ ពេលមានឧបស័គ្គខាងមុខ។រថយន្តនិងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿងត្រូវនគរបាលយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ