ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ត្រាក់ទ័រភ្ជួរដីស្រែប៉ះត្រូវមីនតោនបណ្តាលឲ្យផ្ទុះលាន់កក្រេីក បណ្តាលបុរសជាអ្នកបើករងរបួសធ្ងន់
Sun,31 May 2020 (Time 08:01 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 78នាក់)

ខេត្តបាត់ដំបង: ស្រុកបវេល
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យសារព័ត៍មានដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រោះជីវិតក្រោយពីបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះឡើង នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុត្រូវបានរាយការណ៍ឲ្យសារព័ត៍មានដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានយកត្រាក់ទ័រ ម៉ាកkubota ស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់តែប៉ះចំមីនតោនបង្កឲ្យផ្ទុះឡើងបណ្តាលអ្នកបេីកបររត្រាក់ទ័រងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់ផ្នែកខាងមុខផងដែរ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យចំណែកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបវេល១ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង៕
មកទល់ពេលនេះសារព័ត៍មានមិនទាន់ដឹងនៅឡើយទេថាតើជនរងគ្រោះមានស្ថានភាពយ៉ាងណានោះ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ