ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង
Sun,31 May 2020 (Time 07:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 144នាក់)

កោះកុង÷ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រសួងការ ពារជាតិ នឹងជាប្រធានអនុគណ:កម្មការសាង សង់ស្តូបអនុស្សាវរីនយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍ ន យោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង នៅថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ២០២០ ស្ថិតនៅមុខអាស្រមលោកយាយម៉ៅ ជាប់ផ្លូវជាតិលេខ៤៨ ក្នុងភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូ មិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តម សេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួង ការពារជាតិ ឯកឧត្តម នាយឧត្តមសេនី យ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការ ពារជាតិ ឯកឧត្តមកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ជំទាវមិថុនា ភូថង អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា មេបញ្ជាការទាំងបី លោកលោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង.ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកចៅ សង្កាត់ មេឃុំ ប្រជាការពារ សិក្សានុសិស្ស នឹងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០០នាក់ ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋា នសាងសង់ស្តូបអនុស្សាវរីយ៍នយោបាន ឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ មាន ប្រសាសន៍ថា ការបញ្ចុះបឋមសីលានាថ្ងៃនេះ គឺជាសម្បទានផលថ្មីមួយក្នុងចំ ណោយសម្បទានផលជាច្រើន ដែលរដ្ឋាភិបាល គណ:កម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបាន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅយុទ្ធ សាស្ត្ររបស់រដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យទេសចរណ៍និងវប្បធម៌ប្រវត្តិសាស្ត្រប្រកប ដោយចីរភាព ។
ជាការពិត ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយវិមានឈ្នះ ឈ្នះ បានប្រារព្វធ្វើឡើងក្នុងស្មារតីចងចាំជានិច្ច ក្នុងគុណណូបការដ៏ឧដុងឧត្តមរបស់អគ្គ ស្ថាបនិតនយោបាយឈ្នះ ឈ្នះ និងប្រតិបត្តិករអនុ វត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដើម្បីរម្លឹកនឹកគុណដល់វីរៈបុរស​ជំនាន់មុនៗ ដែលបានបូជាជីវិតបុព្វហេតុរំដោះជាតិ ពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិ​ភាព និងមានការអភិវឌ្ឍន៍រីកចម្រើនមកទល់បច្ចុប្បន្ន ។

សម្តេចពិជ័យសេនា ទៀ បាញ់បានថ្លែងបញ្ជាក់រំលឹកឡើងវិញខ្លះៗថា អំពីព្រឹត្តិការណ៍ជាក់ស្តែ ងមួយចំនួនដែលកម្ពុជាជួបប្រទះ ដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រៀម ដែលបង្ករការឈឺចាប់ មិនអាចថ្លាថ្លែងបាន ចំពោះប្រជា ជនកម្ពុជាទាំង មូល និងបន្សល់ស្លាកស្នាមមិនទាន់រលប់អស់នៅឡើយ មកដល់បច្ចុប្បន្ននេះ ។ ជាច្រើនជំនាន់មកហើយ ព្រះរាជាណា ចក្រកម្ពុជាយើងពុំធ្លាប់ទទួលបានសន្តិ ភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ដោយ មានការបែកបាក់ ជាពីរជាបីភាគីធ្វើឱ្យប្រទេសជាតិមានជំលោះឥតឈប់ ឈរកន្លងមក ។ នៅក្នុងដំណាក់ការចុងក្រោយ ដោយសាររបបប្រល័យពូជ សាសន៍ប៉ុល ពត អៀង សារី បានធ្វើឱ្យប្រទេសកម្ពុជា មហន្ត រាយ បានធ្វើឲ្យមានព្រឹត្តិការណ៍ ២ ធ្នូ ១៩៧៨ និង ១២មករា ១៩៧៩ រហូតដល់១៩៩៨ ដែលមានការអភិវឌ្ឍន៍នយោបាយឈ្នះ ឈ្នះ នឹងការបញ្ចប់សង្គ្រៀ មសុីវិលនៅកម្ពុជា ក្រោមការដឹក នាំប្រកបដោយកិត្តិព្រឹទ្ធបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងពិធីបញ្ចុះបឋមសីលានោះដែរ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋ មន្ត្រី បានថ្លែងបញ្ចាក់ដែរថា ការរស់នៅរបស់ប្រជាពលរដ្ឋឃើញថាមានភាពចង្អៀតបន្តិច ដោយភាកច្រើនពលរដ្ឋរស់ នៅធ្វើផ្ទះក្នុងទឹកប្រហែល៧០% ដោយមិនអាចឡើងមកលើរស់នៅបាន ដោយសុទ្ធជាតំបន់អភិរក្ស តំបន់គម្របព្រៃឈើ តំបន់បរិស្ថាន ដូចនេះក្រសួងសំខាន់ៗដែលប្រព័ន្ធទាំងអស់ដើម្បីក្នុងការសម្រួលដល់ប្រជាពលរដ្ឋ ដែលគាត់មានដី ឬលំ នៅដ្ឋាន ដែលមិនមានឯកសារស្របច្បាប់ ពិនិត្យមើលបែងចែក និងកាត់ឆ្វៀលជូនគាត់ដើម្បីឱ្យគាត់មានសិទ្ធិពេញលេញស្របច្បាប់ដើម្បីឱ្យប្រជាពលរដ្ឋយើងងាយស្រួល ក្នុងការយកលុយពីអង្គការឬធនាគានានាដើម្បីពង្រីកមុខរបរផ្សេងៗរបស់គាត់ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ចំ ពោះព្រៃឈើរ ព្រៃធំ ព្រៃស្រោង យើងទាំងអស់គ្នាត្រូវតែថែរក្សា នេះជាគោលការរបស់រាជរដ្ឋាភិបាល ហើយត្រូវបញ្ឈប់រាល់ការបំផ្លាញ ឬអាជីវកម្មព្រៃឈើ ពិ សេសព្រៃ កោងកាង មិនត្រូវកាប់បំផ្លាញនោះទេ ត្រូវនាំគ្នាដាំបន្ថែម ពីព្រោះព្រៃ កោងកាង វាជាជម្រកមច្ឆាពងកូនគ្រប់ប្រភេទ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ