ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រថយន្តកែឆ្នៃ១គ្រឿងដឹកដើមដំឡូងពីលើឈើខាងក្រោយបំរ៉ុងឆ្លងដែនចូលវៀតណាមត្រូវបានអាវុធហត្ថបង្រាប
Sat,30 May 2020 (Time 03:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

ខេត្តក្រចេះ ៖
របាយការណ៍ជាក់ស្ដែងរបស់កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះបានសហការដឹកនាំកម្លាំង បង្ក្រាបបានរថយន្តកែឆ្នៃកង់ដប់ ដឹកដើមដំឡូងមីពីលើបង្កប់ឈើខាងក្រោម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តាមដងផ្លូវតែម្ដង។
កម្លាំងរាជអាវុធហត្ថបានឲ្យសារព័ត៍មានដឹងថានៅ
នៅវេលាម៉ោង ១១,៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអូរចរចារ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ លោក វរសេនីយ៍.ត្រី ម៉ក់ ពីយុត បានបញ្ជាក់ឱ្យសារព័ត៍មានដឹងថា៖ ជាក់ស្ដែង បន្ទាប់ពីលោកម៉ក់ ពីយុត ទទួលបានព័ត៌មាន ពីបណ្ដាញអ្នកសារព័ត៍មានថា មានរថយន្តកែឆ្នៃដឹកដំឡូងមី បង្កប់ឈើពីក្រោម ភ្លាមៗនោះលោក វរសេនីយ៍ត្រី ម៉ក់ ពីយុត មានតួនាទីជា អនុប្រធានមន្ទីរសម្ភារៈបច្ចេក ទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះបានដឹកនាំកម្លាំង ចុះទៅបង្ក្រាបបានភ្លាមៗ ជាពិសេសដោយ គោរពតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំ ដែលមានឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអគ្គមេបញ្ជា ការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏ម៉ឺងម៉ាត់ ផងនោះ កម្លាំងអាវុធហត្ថក៏បានយកចិត្តទុកដាក់ ចុះទៅបង្ក្រាបបានភ្លាមៗតែម្ដង ។
លោក ម៉ក ពីយុត បានឱ្យដឹងថា ពេលលោកដឹកនាំកម្លាំងចុះទៅដល់ តៃកុងរថយន្តក៏ស្ទុះចុះរត់ទៅបាត់ស្រមោលតែម្ដង បន្សល់ទុក តែវត្ថុតាង រថយន្ត និងឈើជាប់ផុងនៅ កន្លែងកើតហេតុខាងលើ លោកបានទំនាក់ទំនង ទៅខាងរដ្ឋ បាលព្រៃឈើ ដើម្បីនាំយកទៅវាស់វែង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ស្ដីពីព្រៃឈើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ