ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
បង្រ្កាបករណី រក្សាទុក​ ជួញដូរឬដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុ ញៀនក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
Sat,30 May 2020 (Time 03:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

ខេត្តបាត់ដំបង,
កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេ នីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបង​ចុះប្រត្តិបត្តិការបង្រ្កាបករណី រក្សាទុក​ ជួញដូរឬដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុ ញៀនក្នុងបទល្មើសជាក់ស្តែងនៅ ក្នុងសង្កាត់​ស្លាកកែត​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃ សុក្រ​ ៨កេីត ខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែ ឧសភា ឆ្នាំ២០​២០
របាយការណ៍សមត្ថកិច្ចនគរបាលបានអោយសារព័ត៌មានដឹងថាឃាត់ជនសង្ស័យចំនួន០៣នាក់ត្រូវឃាត់ខ្លួន
១-ឈ្មោះ អ៊ុន​ សុភាព ភេទប្រុស អាយុ ២៤​ ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក​ សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
២-ឈ្មោះ​ ធិន​ សុធារ៉ា​ ភេទប្រុស​ អាយ​២១ឆ្នាំរស់​នៅភូមិទួលតាឯក​ សង្កាត់ទួលតាឯក​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​។
៣-ឈ្មោះ​ ប្រុស​ រស់សង្វាត​ហៅ​ ជា​ ភេទប្រុស​ អាយុ​ ២១ឆ្នាំរស់នៅភូមិអូរតាគាំ២​សង្កាត់ទួល​តាឯក​ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។
*-ក្នុងនោះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាង រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ០៣ថង់ទម្ងន់ ៣២,៦៨ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន​ ​Ketamine ចំនួន​០៤​ថង់ទម្ងន់៣,៥២ក្រាម។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-ខ្សែកចំនួន០១ខ្សែ​ ចិញ្ចៀនចំនួន០១វង់
-កាបូបដាកប្រាក់ចំនួន០១
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាសម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនបន្ទាប់ពីបានធ្វេីការសាកសួរស្រាវ​ជ្រាវបច្ចុប្បន្នជន សង្ស័យនិងវត្ថុតាងការិយាល័យជំនាញបានរៀបចំ​ក​សាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងខេត្តបា ត់ដំបងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ