ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
យោធភូមិភាគទី៥ បិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០
Fri,29 May 2020 (Time 09:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 61នាក់)

+ខេត្តបាត់ដំបង)៖ ពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ត្រូវបានរៀបចំ
នៅសាលាពលទាហានទី៥ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០


ឯកឧត្តម ឯក សំអូន ក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ជជើងគោក បានកោតសរសើរ និងសម្តែងមោទនភាពខ្ពស់ចំពោះពលទាហានថ្មីទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យ ។ មេបញ្ជាការយោធភូមិភាគទី៥ បានផ្តាំផ្ញើដល់ពលទាហានថ្មី ក្រោយពីបញ្ចប់វគ្គនេះទៅ ក្មួយៗត្រូវបានរួមរស់នៅ និងបំពេញភារកិច្ចតាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក។ ដូច្នេះ ក្មួយៗត្រូវគោរពនិងអនុវត្តឱ្យបាន ម៉ឺងម់ាត់នូវលក្ខន្តិកៈ តួនាទី ភារកិច្ច បទបញ្ញត្តិទូទៅកងយោធពលខេមរភូមិន្ទ គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ ណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ចាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ ត្រូវបន្តឆន្ទៈខិតខំហ្វឹកហ្វឺន រៀនសូត្របន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ។ ត្រូវមានភាពស្មោះត្រង់និងដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង អភិវឌ្ឍជាតិ ។

សូមបញ្ជាក់ថា ត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០យោធភូមិភាគទី៥ បានដំណើរការបើកវគ្គមានរយៈពេល ០៣ខែ មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ៦១១នាក់ យោធិននារីចំនួន ២០នាក់ ។#កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ #RoyalCambodianArmy 🇰🇭

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ