ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អគារសិក្សាថ្មី​ ១ខ្នង​ ២ជាន់ ១២បន្ទប់ជាចំណងដៃឯកឧត្តម​ ថង​ សា​វុន​ អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ
Fri,29 May 2020 (Time 10:35 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 157នាក់)

(ខេត្តរតនគិរី):អគារសិក្សាថ្មី​ ១ខ្នង​ ២ជាន់ ១២បន្ទប់ជាចំណងដៃឯកឧត្តម​ ថង​ សា​វុន​ អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

អគារសិក្សាថ្មី​ ១ខ្នង​ ​២ជាន់​ ១២បន្ទប់ជាចំណងដៃឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ។​ ​ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាប៊ូ​ ថង​ទេសអន្លុង​ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២០ក្រោមវត្តមានឯកឧត្តម​ ថង សាវុន អភិបាលខេត្តរតនគិរី​ និងមានការអញ្ចើញចូលរួមពីសំណាក់អស់លោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។​

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាដោយមើលឃើញផលលំបាករបស់សិស្សានុសិស្ស​ ក្នុងការរៀនសូត្រ​ និងឆ្លើយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋ​ ទើបឯកឧត្តម បានសម្រេចផ្តល់ជូនអគារសិក្សាមួយខ្នងនេះ​ សម្រាប់ជាថ្នាល ផ្តល់ចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបញ្ជាក់ថាអគារសិក្សាថ្មីនេះសាងសង់ឡើងក្នុងទំហ៊ំ ៩ ម៉ែត្រគុណ ៥៤ ម៉ែត្រមានកម្ពស់២ជាន់ស្មើ១២បន្ទប់ជាការចំណាយថវិកាផ្ទាល់របស់ឯកឧត្តម​ និងការគៀរគពីសប្បុរសជននានាដែលគ្រោងចំណាយប្រមាណជាង២៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយនឹងត្រូវប្រសិទ្ធនាមថាអគារបឋមសិក្សា«មុី យោង»ជាឈ្មោះដើមឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ជាបិតាឯកឧត្តមដែលជាស្ថាបនិកទីក្រុងបានលុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ