ផ្ទុះការរិះគុនពាក់ពន្ធ អំពើពុករលួយ ទោះបីកំពុងមានការរីករាលដាលនូវមេរោគកូវីដ 19 ដែលកំពុងបង្កឲ្យការព្រួយបារម្មណ៍ដល់មហាជនយ៉ាងណា ក៏លោកហ៊ាល ទូចមិនខ្វល់សំខាន់លុយចូលហ៊ោប៉ៅ!
(ខេត្តកំពង់ឆ្នាំង)៖ ក៏ទោះស្រុកទេសកំពង់ទទួលរងនូវការរីករាលដាលមេរោគកូវីដ១៩ covld-19 និងមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនចំពោះទុកកង្វលរបស់ប្រជាជនទូទាំងប្រទេសយ៉ាងក៏លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំងមិនខ្វល់ខ្វាយទាល់តែសោះ រឹតតែបណ្តឹងថែមទៅលើក្រុម ឈ្មួញដឹក ទំនិញពីព្រំដែនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ឲ្យបង់លុយក្បាលឡាន ចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ឬ៥០០ដុល្លារ នៅពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានឡានកង់ ១០និងឡានយីឌុប ជាដើម។
ចពោះរថយន្តដឹកប្រេងម៉ាស៊ិនពីភ្នំពេញ យកទៅចែកចាយតាមខេត្តផ្សេងៗក្នុងប្រទេសឆ្លងកាត់ខេត្តកំពង់ឆ្នាំងក៏ត្រូវបង់លុយ ថ្នូរនិងការមិនបង្ក្រាបពីស្ថាបណ្ណ័ជំនាញមួយនេះដែរ។
នោះបើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅជុំវិញខេត្តកំពង់ឆ្នាំងបានខ្សិបខ្សៀវគ្នាថា លោកហ៊ាល ទូច ប្រធានសាខាគយរដ្ឋាករ ខេត្តកំពង់ឆ្នាំងមិនមានការថយចុះនៅសកម្មភាពប្រព្រឹត្ត នូវអំពើពុករលួយនោះទេ ប្រភពខ្សឹបខ្សៀវបានបន្តថាលោក ហ៊ាល ទូចនេះមាន ខ្នង បង្អែកយ៉ាងរឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ជាក់ស្ដែងប៉ន្មានថ្ងៃនៃការរីករាលដាលនូវមេរោគកូវីដ១៩,COVlD-19រឿងអាស្រូវ ពុករលួយរបស់លោក ហ៊ាល ទូច កាន់តែចេញសកម្មភាពយ៉ាងខ្លាំងជាបន្តបន្ទាប់ ប៉ុន្តែលោកគុណ ញឹមដែលជាអគ្គនាយក នៃអគ្គនាយនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំង អស់សូម្បីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអួន ព័ន្ធមុនីរ័ត្នក៏រក្សាភាព ស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលលោក ហ៊ាល ទូច បក្សពួកបង្កើន សកម្មភាពប្រព្រិត្តអំពើ ពុករលួយធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់វិធានការកែទម្រង់ស៊ីជម្រៅ នៅស្ថាប័ណ្ណគយ។មហាជនក៏មន្ត្រីនានាជុំវិញខេត្តកំពង់ឆ្នាំងរងចាំមើលចំណាត់ការ ររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន មានវិធានការណ៍យ៉ាងណាចំពោះបុគ្គល លោកហ៊ាល ទូច ដែលយកតួនាទីរបស់ខ្លួនប្រព្រឹត្ត អំពើពុករលួយយ៉ាង គឃ្លើន បែបនេះ ។
ចំណែកឯកឧត្តម ឱមយិនទៀង ប្រធានអង្គភាព ប្រឆាំអំពើពុករលួយ គួរបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកហ៊ាល ទូចមេគយប្រចាំ ខេត្តកំពង់ឆ្នាំងផងដែរ ព្រោះមួយរយៈចុងក្រោយនេះ លោកហ៊ាល ទូចនិងបក្ខពួកប្រព្រឹត្តអំពើ ពុករលួយធ្វើឲ្យមហាជនរិះគុនយ៉ាងខ្លាំងដែលបង្កអោយមានផលប៉ះពាល់ដល់ស្ថាបណ័្ណរដ្ឋ។