ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
សង្វៀនជល់មាន់ ល្បែងយូគីនឹងអាប៉ោងដុះស្លែនៅច្រកចូលដូងប្រាំពីរដើម គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប!!!
Thu,13 February 2020 (Time 04:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 169នាក់)

ត្បូងឃ្មុំ ៖ ល្បែងស៊ីសង ប្រជល់មាន់ ល្បែងយូគីនឹងអាប៉ោងដុះស្លែមួយកន្លែងនៅច្រកចូលដូងប្រាំពីដើម នៅខេត្តត្បូងឃ្មុំសង្ស័យសែនត្រូវពីក្រោមដល់លើអស់ហើយ បានដំណើរទៅយ៉ាងរលូនជារៀងរាល់ថ្ងៃគ្មានសមត្ថកិច្ចឬអាជ្ញាធរ ណាហ៊ានចុះបង្រ្កាប។នៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ។

ប្រភពពីពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងថា! សង្វៀនជល់មាន់នឹងល្បែងយូគី អាប៉ោងដុះស្លែរ មួយកន្លែងនេះដែលគេស្គាល់ឈ្មោះថា!
ទី១ ឈ្មោះ ហេង និងទី២ ឈ្មោះលឹមជាអ្នកមើលការទទួលខុសត្រូវនៅកន្លែងនោះ។
ពលរដ្ឋបន្តរទៀតថា! ទោះបីជាមានអ្នករាយការណ៍ទៅសមត្ថកិច្ចរឺអាជ្ញាធរ យ៉ាងណាក៏សង្វៀនមួយកន្លែងនេះ នៅតែបន្តរយ៉ាងរលូនហើយ ពលរដ្ឋខ្លះទៀតនិយាយថា! កន្លែងមួយនេះ ម្ចាស់សង្វៀនគេរត់ការពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារ តែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។

បើទោះបីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង
ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃខំស្រែកយ៉ាងណាក៏ដោយ។ តែសមត្ថកិច្ចនឹងអាជ្ញាធរខេត្តត្បូងឃ្មុំកុំពុងតែប្រឆាំងនឹងអនុសាសន៍ របស់សម្តេចដែលចេញ ដល់ស,ជ,ណទៀត។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះដែរ។ រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។

ជុំវិញរឿងល្បែងសុីសងខាងលើនេះលោក ឧត្តមសេនីយ៍ ប៉ែន រ័ត្នស្នងការខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ២០២០ អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញចំណាត់ការបង្ក្រាបល្បែងស៊ីសងមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ