ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
អភិបាលនៃគណៈអភិបាលរងស្រុកសេសាន ដឹកនាំប្រជាពលរដ្ឋពីរឃុំ ដើម្បីទស្សនៈកិច្ចសិក្សាលើវិស័យកសិកម្ម របស់កសិករគំរួនៅភូមិប៉ាឌើម និងភូមិកំភុន
Tue,11 February 2020 (Time 06:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 121នាក់)

ខេត្តស្ទឹងត្រែងៈនៅថ្ងៃច៍ន្ទ ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ លោកសុខ រ៉េន អភិបាលរងស្រុកសេសាន បានដឹកនាំ ប្រជាកសិករប្រមាណ៦០នាក់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃ ដើម្បីសិក្សាស្វែងយល់ នូវចំណេះដឹង វិស្ស័យដំណាំកសិកម្ម។

លោក សុខ រ៉េន អភិបាលរងស្រុកសេសាន បានដឹកនាំក្រុមកាងារក្រុមប្រឹក្សាឃុំ មន្ត្រីគាំទ្របច្ចេកទេស និងការិយាល័យកសិកម្មស្រុក បានដឹកនាំប្រជាកសិករទៅទស្សនៈកិច្ចសិក្សាពីការចិញ្ជឹមមាន់ ចិញ្ចឹមត្រី និងការដាំដំណាំបន្លែបង្ការ របស់កសិករគំរូនៅភូមិប៉ាឌើម ឃុំសាមឃួយ និងភូមិកំភុន ឃុំកំភុន ក្នុងស្រុកសេសាន ដើម្បីផ្លាស់ប្តូរបទពិសោធន៏និងលើកស្ទួយវិស័យកសិកម្ម ក្នុងស្រុកឲ្យកាន់តែរីកចម្រើន។

នៅក្នុងទស្សនៈកិច្ចការសិក្សារផ្លាស់ប្ដូរបទពិសោធន៍ និងលើកស្ទួយវិស័យកសិកម្មក្នុងស្រុកនេះផងដែរ លោក សុខ រ៉េន អភិបាលរងស្រុក បានមានប្រសាសន៏ជម្រុញពីការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលគាត់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹងបទពិសោធន៍ថ្មីៗ ដែលបងប្អូនប្រជាកសិករយើង នៅក្នុងឃុំសាមឃួយ និងឃុំកំភុន ក្នុងស្រុកសេសានយើងនេះ ដែលពួកគាត់បានអនុវត្តទៅប្រកបដោយភាពជោគជ័យ ហើយសុំឲ្យ ប្រជាកសិករមកពីឃុំចំនួន៣ខាងលើ យកបទពិសោធន៏អ្វីដែលទទួលបាន យកទៅអនុវត្តនិងផ្សព្វផ្សាយបន្តដល់ប្រជាកសិករដទៃទៀតដែលគាត់មិនបានចូលរួម។

លើសពីនេះលោកអភិបាលរងស្រុក លោកក៏បានជំរុញឲ្យប្រជាកសិករយកចិត្តទុកដាក់ទៅលើការចិញ្ចឹមសត្វក៏ដូចជាការដាំដំណាំបន្លែបង្ការ អោយពួកគាត់ប្រើប្រាស់ជីធម្មជាតិ ដើម្បីជៀសវាងនឹងការប្រើប្រាស់ជីគីមី ដែលវាធ្វើឲ្យប៉ះពាល់សុខភាព និងចំណាយថវិកាច្រើនធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ នឹងប:ពាល់សុខមាលភាពផងដែរ។

ដោយ:មាស សុផសត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ