ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
បែកធ្លាយមន្រ្តីPMទិសស្រុកអន្លង់វែង មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញឈើគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ..!!
Fri,27 November 2020 (Time 06:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 41នាក់)

(ខេត្តឧត្តរមានជ័យ): ម្នាក់ត្រូវបានគេស្គាល់ឈ្មោះ យ៉ុង គីមម៉េង មានឋានន្តរសក្ដិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង បានយកអំណាចជាសមត្ថកិច្ចស្បែកយោធាបង្ក្រាបបទល្មើស ទៅការពារជំនួញឈើ របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ទើបតែមបែកធ្លាយឃ្លីបវីដេអូ។

តាមការអោយដឹងពីសមត្ថកិច្ចក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា កន្លងមន្រ្តីអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង ក៏ធ្លាប់ជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូប ដែលជ្រកក្រោមអំណាចស្បែកអាវុធហត្ថ។ ហើយមន្រ្តីអាវុធហត្ថរូបនេះ នៅតែបន្តធ្វើសកម្មភាពជួញដូរបទល្មើសឈើព្រមទាំងបានគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនចូលទៅកាប់ឈើធ្នង់ក្នុងទឹកដីថៃ ដើម្បីលក់អោយខ្លួន ជាយូរច្រើនឆ្នាំមកហើយ។ សព្វថ្ងៃឈ្មួញរូបនេះ នៅតែបន្តគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនដដែល បើសិនប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួន ច្បាស់ណាស់គេនឹងបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ដោយសារតែមានតួនាទីជាសមត្ថកិច្ច ទើបធ្វើអោយកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងសមត្ថកិច្ចជំនាញ មិនហ៊ានប៉ះពាល់ ចំពោះឈ្មួញឈើនាំពលករឆ្លងដែននេះដែរ។ បើទោះបីជា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណកម្មការបង្ក្រាបបទល្មើសព្រៃឈើទូរទាំងប្រទេស ធ្វើអោយឈ្មួញឈើដែលពាក់អាវយោធា នៅតែមានសេរីភាពក្រៅផ្លូវច្បាប់ដដែល។

តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថឈ្មោះ យ៉ុង គីមម៉េង កំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ពណ៌ខ្មៅពាក់ស្លាក់លេខ ខម ០៤៦៦។ ហើយកន្លងមកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់។ តើនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គិតយ៉ាងណា? ក្រោយពីបែកធ្លាយវីដេអូឃ្លីប ដែលក្រោយពីមន្រ្តីអាវុធហត្ថប្រចាំទិសស្រុុកអន្លង់វែងម្នាក់ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើ នាំពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងដីថៃ ដែលប្រឈមមុខនឹងការចាប់ដាក់គុក ការបាញ់សម្លាប់ ពីសំណាក់កងកម្លាំងថៃ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បេសកកម្ម​តាមចាប់ខ្លួនឃាតក អ៊ា​ ណារ៉េន​ ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
2540 នាក់
ខែនេះ :
8427 នាក់
3 ខែនេះ :
19616 នាក់
សរុប :
64733 នាក់