ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
មន្ត្រូីកាំកុងត្រូលនិងមន្ត្រីពាណិជ្ជកម្មព្រមានខ្លាំងៗថា មានតែគុកទេទើបគ្មានការតាំងលក់ទំនិញបំពានច្បាប់កម្ពុជាមិនយកប្រាក់រៀល
Sat,06 July 2019 (Time 08:33 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 51នាក់)

(ខេត្តបន្ទាយមានជ័យ ):មន្ត្រីកាំកុងត្រូលនិងមន្ត្រីពាណិជ្ជកម្មខត្តបន្ទាយមានជ័យព្រមានខ្លាំងៗដល់អាជីវករអ្នកលក់នៅក្នុងផ្សារទំនើបនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានតែគុកទេទើបគ្មានការតាំងលក់ទំនិញបំពានច្បាប់កម្ពុជាមិនយកប្រាក់រៀលតទៅទៀត ។លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិងអនុប្រធានមន្ទីរពាណិជកម្មខេត្តបន្ទាយមានជ័យបានព្រមានដូច្នេះកាលពីព្រលប់ថ្ងៃទី៤និងព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩នេះ ពេលដែលដឹកនាំមន្ត្រីនគរបាលយុត្តិធម៍ជំនាញកាំកុងត្រូលនិងពាណិជ្ជកម្មចុះត្រូតពិនិត្យការតាំងលក់ទំនិញក្នុងផ្សារទំនើបតូចចំនួន៥កន្លែងនៅក្នុងប្លុកកាសីុណូនាភូមិក្បាលស្ពាន១និងភូមិទំនប់ក៥សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ក្នុងពេលចុះត្រួតពិនិត្យនោះ មន្ត្រីជំនាញបានរកឃើញថាម្ចាស់ អ្នកគ្រប់គ្រង អ្នកលក់នៃផ្សារទំនើបទាំងនោះបានផ្គើននិងប្រមាថដដែលបើទោះបីជាមន្ត្រីជំនាញបានចុះពិនិត្យនិងធ្វើកំណត់ហេតុនិងចុះកិច្ចសន្យាបញ្ឈប់នូវការធ្វើអាជីវកម្មតាំងលក់ទំនិញបំពានច្បាប់កម្ពុជាដោយមិនព្រមទូទាត់ជាប្រាក់រៀលខ្មែរ និងបានដាក់ស្លាកតម្លៃជាប្រាក់បាតថៃ ជាប្រាក់ដុល្លា និងជាប្រាក់យ័នចិន ដែលផ្ទុយនឹងមាត្រា៦៤នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាឬក៏មានបិទស្លាកតម្លៃជាប្រាក់រៀលខ្មែរមែន តែយកប្រាក់បរទេសជាគោល ហើយថ្លៃលើសច្រើនពីអត្រាប្តូរប្រាក់លើទីផ្សារណាស់ឬក៏ដាក់ស្លាកតម្លៃជាប្រាក់រៀលឲ្យមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានឃើញមែន តែធាតុពិតម្ចាស់ ឬអ្នកលក់ទំនិញក្នុងផ្សារទំនើបឬហាងទាំងនោះ មិនយកប្រាក់រៀលខ្មែរជាដាច់ខាត។លោកសាន វិជ្ជាសារ៉ាវុធ បាននិយាយបន្តថា ទីតាំងលក់ទំនិញទាំងនោះមានម្ចាស់ជាជនជាតិថៃ ជនជាតិវៀតណាម ជនជាតិចិននិងក៏ពលរដ្ឋខ្មែរដែរ ហើយមន្ត្រីធ្លាប់ចុះត្រួតពិនិត្យជាច្រើនលើកមកហើយៗបានណែនាំ និងធ្វើការធានាផ្ទាល់មាត់ថា មិនត្រូវល្មើសច្បាប់ទៀតឡើយប៉ុន្តែពេលសមត្ថកិច្ចជំនាញចុះពិនិត្យលើកនេះ ក៏នៅឃើញល្មើសមួយចំនួនទៀត ហេតុនេះ ប្រធានសាខាកាំកុងត្រូលនិងមន្ត្រីជំនាញបានព្រមានធ្ងន់ៗថា លើកនេះនៅអនុគ្រោះម្តងទៀតសិន តែត្រូវផ្តិតមេដៃធ្វើកិច្ចសន្យាទទួលខុសត្រូវទាំងស្រុងតាមផ្លូវច្បាប់ចំពោះការប្រព្រឹត្តល្មើសនិងគ្មានការប្រព្រឹត្តលើកក្រោយទៀតទេ ។លោកបានបន្តថាកំណត់ហេតុនិងលទ្ធផលនៃការចុះត្រួតពិនិត្យនេះ នឹងត្រូវរាយការណ៍ជូនថ្នាក់លើ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយលើកក្រោយ បើម្ចាស់ឬអ្នកទទួលខុសត្រូវហាងឬផ្សារទំនើបតូចទាំងនោះ នៅតែល្មើសទៀតជំនាញស្នើអយ្យការ ទី១បិទអាជីវកម្ម ទី២ចាប់ខ្លួនថៅកែនិងអ្នកទទួលខុសត្រូវនឹងត្រូវចាប់ខ្លួនរួចបញ្ជូនទៅកាត់ទោសដាក់គុកនិងផាកពិន័យទៅតាមផ្លូវច្បាប់ហើយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2812 នាក់
ខែនេះ :
16303 នាក់
3 ខែនេះ :
59892 នាក់
សរុប :
302862 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ