ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងចាង ហ្វាងការផ្សាយ៖ 017621982/0977007424
ប្រធានសាលាដំបូងខេត្តរតនគិរិត្រូវបានប្រកាសចូលកាន់តំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើរដល់ចៅ ក្រមសាលាដំបូងខេត្តកុំឲ្យមានការកកស្ទះសំណុំរឿងនិងអូសបន្លាយពេលយូរ
Wed,03 July 2019 (Time 11:37 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

(ខេត្តរតនគីរី):ប្រធានសាលាដំបូងខេត្តរតនគិរិត្រូវបានប្រកាសចូលកាន់តំណែង។​
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើរដល់ចៅ
ក្រមសាលាដំបូងខេត្តកុំឲ្យមានការកកស្ទះសំណុំរឿងនិងអូសបន្លាយពេលយូរ
ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានក្រើនរំលឹកនិងបានលើកឡើងថា នៅក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងប្រព័ន្ធយុត្តិធគឺកំពុងមានការកកស្ទះសំណុំរឿង និងជាបញ្ហាចោទ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ហើយសំណុំរឿងខ្លះក៏បានអូសបន្លាយដល់ជាង១០ឆ្នាំ ហើយក៏មិនទាន់ដោះស្រាយចប់នៅឡើយជាពិសេសសំណុំរឿងព្រហ្មទណ្ឌដូចនេះចៅក្រម ប្រធានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធមិនគួរទុកសំណុំរឿងចាស់ៗនោះទេ ត្រូវខិតខំដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ការលើកឡើងរបស់ឯកឧត្ដមខាងលើនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តរតនគិរី នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នេះនៅសាលាខេត្តរតនគិរី។ នៅក្នុងសេចក្តីប្រកាសព្រះរាជក្រឹត្យតែងតាំង គឺលោក នៅ យ៉ារ័ត្ន ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរី ជំនួសលោក សួស ឡា ដោយលោក សួស ឡា ត្រូវតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ចាមវិញ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ក៏បានលើកឡើងអំពីតួនាទីរបស់ចៅក្រម ដោយក្នុងនោះ ចៅក្រមគឺជាអ្នកការពារសិទ្ធសេរីភាពផលប្រយោជន៍ស្របច្បាប់ អាយុជីវិតរូបរាងកាយ សេចក្តីថ្លៃថ្នូវ របស់មនុស្សជាតិ លើកស្ទួយជីវភាពរស់នៅតាមរយៈការការពារ ការអនុវត្តន៍រដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុទ្ធ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើល្មើស បុគ្គលល្មើសច្បាប់ តាមនីតិវិធីនៃច្បាប់ជាធរមាន។ ដូចនេះចៅក្រមត្រូវតែជាមនុស្សដែលមានសមត្ថិភាពជំនាញវិជ្ជាជីវៈច្បាស់លាស់ មានចំណេះដឹងជ្រៅជ្រះ ខាងច្បាប់សង្គមសាស្ត្រ មនុស្សសាស្ត្រ សង្គមចិត្តសាស្ត្រ និងប្រកាន់ឥរិយាបថម៉ឺងម៉ាត់ ម៉ត់ចត់ សុច្ចរិត ស្មោះត្រង់ ស្អាតស្អំ ហើយប្រកាន់នូវគោលការណ៍អព្យាក្រឹត្រ។
នៅក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តរតនគិរី នាពេលនេះដែរ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី ក៏បានលើកឡើងអំពីស្ថាប័នតុលារការ គឺជាស្ថាប័នសម្រាប់ផ្តល់យុត្តិធម៌ តាមរយៈការវិនិច្ឆ័យ ដោយផ្អែកទៅលើមូលដ្ឋានច្បាប់។ ហើយវិស័យច្បាប់ត្រូវបានកំណែទម្រង់ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យច្បាប់ ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្ត្រតំណាក់កាលទី៣ និងទី៤ សំដៅលើកស្ទួយឯករាជ្យ និងអព្យាក្រឹត្រភាព នៃប្រព័ន្ធតុលាការ ក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម កាត់បន្ថយអំពើពុករលួយ ឈានទៅលុបបំបាត់នូវនិទណ្ឌភាព ពង្រឹងវប្បធម៌សន្តិភាព បង្កើនវប្បធម៌ ពង្រឹងច្បាប់ និងពង្រឹងនីតិរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
408 នាក់
ម្សិលមិញ :
352 នាក់
សប្តាហ៍នេះ :
2879 នាក់
ខែនេះ :
16370 នាក់
3 ខែនេះ :
59959 នាក់
សរុប :
302929 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

វិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨ -២០១៩ ត្រូវបាន ឯកឧត្តម អភិបាលខេត្តបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ខែសីហានេះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កំលាំងអាវុធហត្ថចុះល្បាតនៅក្រុងប៉ោយប៉ែតប្រទះឃើញក្មេង១ក្រុមមាន៩នាក់ចេញធ្វើសកម្មភាពឃាត់ខ្លួនឆែករកឃើញថ្នាំញៀន និងសម្ភារៈសំរាប់សម្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 លោកអ៊ុំរាត្រីចូលយុទ្ធនាការ​ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបរិភោគសាច់ជ្រូកឡើងវិញព្រោះជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មុស្សទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ប្រាក់​ ប៉ូលី​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ កំពុងរត់ការ និងចាយលុយទាំងដុំៗ ដើម្បីបិទបាំងរឿងអំពើពុករលួយ ចំណែកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ក៏ល្បីខាងពុករលួយខ្លាំងដែរ (រឿងពន្ធដារនេះនិងផ្សាយលំអិតនៅថ្ងៃស្អែក) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ទទួលបន្ទុកជាតិគ្រោះមហត្តរាយ (សហការី)

វីដែអូ